នៅរសៀលថ្ងៃទី២៦ ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានជួបគណៈប្រតិភូសភាសហរដ្ឋអាមេរិកដែលមកបំពេញទស្សនកិច្ច នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
គណៈប្រតិភូដឹកនាំរួមដោយសមាជិកសភាមកពីរដ្ឋវ៉ាស៊ីនតោន Adam Smith និង Michael Baumgartner ព្រមទាំងសមាជិកសភាមកពីរដ្ឋផេនស៊ីលវ៉ានីញ៉ា Chrissy Houlahan។ ភាគីទាំងពីរបានជួបសម្តែងការគួរសមក្នុងបរិយាកាសមិត្តភាព និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការទ្វេភាគី។
ជំនួបនេះត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមានមួយសម្រាប់ជំរុញទំនាក់ទំនងកម្ពុជា-អាមេរិក និងបង្កើតឱកាសបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន។
សេចក្តីរាយការណ៍សរុបដោយ KPS99 TV




