រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប៉ូលិសថៃឃាត់ខ្លួន១៧នាក់ ក្នុងនោះជនជាតិចិន១២នាក់ នៅព្រំដែនកម្ពុជា

អានអត្ថបទដើម

សេចក្តីសង្ខេប

ប៉ូលិសថៃឃាត់ខ្លួន១៧នាក់ នៅក្បែរអារញ្ញប្រថេត ថ្ងៃទី២៧ ខែកញ្ញា ក្នុងនោះជនជាតិចិន១២នាក់។ ការស៊ើបអង្កេតបឋមថា ពួកគេធ្វើដំណើរពីមីយ៉ាន់ម៉ា និងគ្រោងឆ្លងចូលប៉ោយប៉ែត។

ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ប៉ូលិសថៃបានឃាត់ខ្លួន១៧នាក់ ដែលប៉ុនប៉ងឆ្លងដែនខុសច្បាប់ចូលកម្ពុជា នៅអារញ្ញប្រថេត ខេត្តស្រះកែវ ទល់មុខក្រុងប៉ោយប៉ែត។ ក្នុងនោះមានពលរដ្ឋចិន១២នាក់។

ការស៊ើបអង្កេតបឋមបង្ហាញថា ជនជាតិចិនទាំង១២នាក់ មានបុរស១០នាក់ និងស្ត្រី២នាក់។ អ្នកត្រូវឃាត់ខ្លួនផ្សេងទៀតមានជនជាតិមីយ៉ាន់ម៉ា២នាក់ ខ្មែរ២នាក់ និងថៃ១នាក់។ អ្នកស៊ើបអង្កេតថា ពួកគេធ្លាប់ធ្វើការល្បែងអនឡាញនៅមីយ៉ាន់ម៉ា ហើយគ្រោងទៅប៉ោយប៉ែត ដើម្បីបន្តការងារនេះ ព្រោះក្រុមហ៊ុននៅទីនោះផ្ដល់ប្រាក់ខែខ្ពស់ជាង។

តាមសេចក្ដីរាយការណ៍ ពួកគេឆ្លងពីមីយ៉ាន់ម៉ាទៅស្រុកម៉ែសាយ ខេត្តឈៀងរ៉ៃ រួចស្នាក់នៅបាងកក២ថ្ងៃ មុនធ្វើដំណើរទៅព្រំដែនអារញ្ញប្រថេត ទល់មុខប៉ោយប៉ែត។ មានជនជាតិខ្មែរ២នាក់រង់ចាំទទួលនៅព្រំដែន ហើយថ្លៃនាំឆ្លងដែនប្រមាណ៤ម៉ឺនយ័នក្នុងម្នាក់។

អ្នកពាក់ព័ន្ធទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ូលិស ហើយសំណុំរឿងកំពុងស៊ើបអង្កេតបន្ត។

រាយការណ៍សរុបដោយ KPS99TV។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…