ប៉ូលិសកម្ពុជាបានចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមទូរគមនាគមន៍មួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ដោយឃាត់ខ្លួនជនបរទេស២៤នាក់ មកពី៣ប្រទេស ក្នុងនោះមានស្ត្រី៣នាក់។ ប៉ូលិសបានដកហូតកុំព្យូទ័រ ទូរស័ព្ទ និងស៊ីមកាត។
តាមសេចក្ដីរាយការណ៍ ជនសង្ស័យកំពុងត្រូវបានសាកសួរ ហើយប៉ូលិសកំពុងស្វែងរកអ្នករៀបចំដែលជាប់សង្ស័យ។ ប៉ូលិសបញ្ជាក់ថា នឹងបន្តបង្ក្រាបការឆបោកឆ្លងដែន។
រាយការណ៍សរុបដោយ KPS99TV។





