នាវាកងទ័ពជើងទឹកចិន Qi Jiguang និង Yimeng Shan ដែលកំពុងបំពេញបេសកកម្មហ្វឹកហាត់នៅសមុទ្រឆ្ងាយ នឹងទៅកម្ពុជា ថៃ និងសិង្ហបុរី ក្រោយសកម្មភាពបើកនាវាឱ្យទស្សនានៅហុងកុង។ ដំណើរនេះមានគោលបំណងផ្លាស់ប្តូរកិច្ចសហការជាមួយកងទ័ពជើងទឹកប្រទេសទទួល ពង្រឹងមិត្តភាព ទំនុកចិត្ត និងកិច្ចសហការជាក់ស្តែង។
ថ្ងៃទី៣០ កញ្ញា នាវាទាំងពីរបានបើកឱ្យទស្សនានៅហុងកុង។ ពេលចូលដែនទឹកហុងកុង មាននគរបាលសមុទ្រតំបន់រដ្ឋបាលពិសេសអមដំណើរ និងនាវាយោធាលេខ៦៦៦នៃកងទ័ពប្រចាំហុងកុងនាំផ្លូវ។ សិក្ខាកាមនៅលើនាវា Qi Jiguang បានតម្រៀបខ្លួនជាអក្សរចិន 中、国、心 ដើម្បីអបអរខួប៧៦ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងដំណើរទស្សនកិច្ច ក្រុមនាវានឹងជួបសម្តែងការគួរសម ទស្សនាមូលដ្ឋានយោធាបរទេស និងពិភាក្សាជាមួយយោធិន។ លើនាវាមានសិក្ខាកាម នាយទាហាន និងយោធិនជាង១២០០នាក់ ពីសាលានាវាចម្បាំងតាលៀន សាលានាវាមុជទឹក និងសាកលវិទ្យាល័យវេជ្ជសាស្ត្រកងទ័ពជើងទឹក។ ការហ្វឹកហាត់មាន១២មុខវិជ្ជា រួមមាននាវាចរណ៍តាមតារានិងទីតាំងដី ជលសាស្ត្រនិងឧតុនិយមសមុទ្រ និងការបញ្ជានាវា ដើម្បីគាំទ្រអាជីពកងទ័ពជើងទឹក។
សេចក្ដីរាយការណ៍សរុបដោយស្ថានីយទូរទស្សន៍យើង


