រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រទេសកម្ពុជានឹងទទួលនាវាចម្បាំងកងទ័ពជើងទឹកចំនួន២ប្រទេសក្នុងពេលតែមួយ គឺនាវាប្រទេសចិន និងនាវាចម្បាំងអូស្ត្រាលី

សេចក្តីសង្ខេប

នាវាកងទ័ពជើងទឹកចិន និងអូស្ត្រាលីគ្រោងចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងខែតុលា។ HMAS Ballarat គ្រោងទស្សនកិច្ចថ្ងៃទី១០–១៣ ខណៈនាវាចិន PLAN 83 និង PLAN 988 គ្រោងចូលចតថ្ងៃទី១០–១៤ ខែតុលា ឆ្នាំ២០២៥។

តាមការគ្រោងទុក នាវាចម្បាំងកងទ័ពជើងទឹកចិន និងនាវាចម្បាំងអូស្ត្រាលីនឹងត្រូវចូលសំចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះដូចគ្នា។

តែក្នុងនោះ នាវាចម្បាំងHMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលីនឹងចូលសំចតនៅថ្ងៃទី១០ដល់១៣ ខែតុលា ឆ្នាំ២០២៥។

រីឯនាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿង(PLAN 83 និងPLAN 988)នឹងត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០ដល់១៤ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…