រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីទេសចរណ៍ជួបអ្នកផលិតមាតិកាបរទេស ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា

សេចក្តីសង្ខេប

រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានជួបក្រុមអ្នកផលិតមាតិកាបរទេសដឹកនាំដោយ Jesse McCaul នៅថ្ងៃទី៧ តុលា ២០២៥ ដើម្បីពិភាក្សាកិច្ចសហការផ្សព្វផ្សាយកម្ពុជា និងសក្តានុពលទេសចរណ៍ ព្រមទាំងការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យក្រុមអ្នកផលិតមាតិកា និងជា Influencer បរទេសល្បីៗ នៅប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្តម Jesse McCaul ចូលជួបសម្តែងការគួរសម ដើម្បីស្នើសុំអនុសាសន៍ដឹកនាំបន្តពីលើការផលិតមាតិកា ព្រមទាំងសំណើកិច្ចសហប្រតិបត្តិការជួយផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍ នាទីស្តីការក្រសួង។

នាឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ និងកោតសរសើរ ហើយក៏បានស្នើដល់អ្នកផលិតមាតិកា និងជា Influencer ដែលមកពីប្រទេសផ្សេងៗគ្នាតែមានចិត្តរួមគ្នាស្រលាញ់រស់នៅលើទឹកដីកម្ពុជាទាំងអស់យកចិត្តទុកដាក់ផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា ព្រមទាំងពីសភាពការណ៍ពិតពីនយោបាយ សន្តិសុខ ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការធានាសុខសុវត្ថិភាពភ្ញៀវទេសចររបស់រាជរដ្ឋាភិបាលកម្ពុជា ការចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដល់ Followers រាប់លាននាក់របស់ខ្លួនដែលនៅគ្រប់ទិសទីនៃពិភពលោក។

សូមបញ្ជាក់ដែរថា កម្ពុជាមានតំបន់ទេសចរណ៍ដ៏មានសក្ដានុពលជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយទាមទារឱ្យភាគីពាក់ព័ន្ធ រួមគ្នាដុសខាត់ ថែរក្សា និងលើកតម្លៃសម្បត្តិវប្បធម៌ឱ្យបានខ្ពង់ខ្ពស់បន្ថែមទៀត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…