រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពកែលម្អឆ្នេរអូរឈើទាល

សេចក្តីសង្ខេប

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បានដឹកនាំក្រុមការងារចុះពិនិត្យការកែលម្អឆ្នេរអូរឈើទាល កន្លែងចតរថយន្ត ភ្លើងបំភ្លឺ និងសណ្តាប់ធ្នាប់សាធារណៈ នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការលម្អឆ្នេរអូរឈើទាលរួមមាន ចំណតរថយន្ត ទីតាំងសម្រាប់ដាក់ភ្លើងបំភ្លឺ ការរៀបចំសោភណ្ឌភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់ឆ្នេរអូរឈើទាលជាដើម។

គូសបញ្ជាក់ដែរថា ឆ្នេរអូរឈើទាលជាតំបន់ទេសចរណ៏មួយគួរឱ្យចាប់អារម្មណ៏ំបំផុតរបស់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ។  ជារៀងរាល់ឆ្នាំ តែងតែមានភ្ញៀវទេសចរណ៏មកកំសាន្តនៅទីនេះច្រើនកុះករបំផុត មិនថាពេលមានបុណ្យទានឬមានកម្មវិធីអ្វីក៏ដោយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…