ឆ្លើយតបនឹងក្ដីបារម្ភរបស់អតិថិជនខ្លះពីពាក្យចចាមអារ៉ាមក្នុងទីផ្សារ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្ដីជូនដំណឹងនៅល្ងាចថ្ងៃទី១៨ ខែតុលា ដោយបញ្ជាក់ថា កំពុងចាត់វិធានការធានាឱ្យគណនីរបស់ធនាគារ Prince Bank ដំណើរការធម្មតា និងការពារសុវត្ថិភាពប្រាក់របស់អតិថិជន។
សេចក្ដីជូនដំណឹងបានឱ្យដឹងថា ក្នុងពីរថ្ងៃមុននេះ អតិថិជនធនាគារខ្លះ ជាពិសេសអតិថិជន Prince Bank បានដកប្រាក់បញ្ញើដោយសារព័ត៌មានដែលធ្វើឱ្យបារម្ភ។ ធនាគារជាតិបានសង្កត់ធ្ងន់ថា ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ស្ថិតក្រោមការត្រួតពិនិត្យប្រុងប្រយ័ត្នយ៉ាងតឹងរ៉ឹង និងមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់តម្រូវការដកប្រាក់របស់អតិថិជន។
ពាក់ព័ន្ធនឹងព័ត៌មានអំពី Prince Bank អាជ្ញាធរកម្ពុជាកំពុងតាមដាននិងស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីធានាថាប្រតិបត្តិការធនាគារគោរពច្បាប់កម្ពុជា។ ជាមួយគ្នានេះ ធនាគារជាតិកំពុងចាត់វិធានការចាំបាច់ ដើម្បីរក្សាដំណើរការគណនីជាធម្មតា និងសុវត្ថិភាពប្រាក់របស់អតិថិជន។
សេចក្ដីជូនដំណឹងមានគោលបំណងពង្រឹងទំនុកចិត្តសាធារណជន ដោយបញ្ជាក់ថា អតិថិជនមិនចាំបាច់ភ័យស្លន់ស្លោឡើយ ប្រព័ន្ធធនាគារមានភាពរឹងមាំនិងអាចទុកចិត្តបាន ហើយប្រាក់របស់អតិថិជនមានការការពារ។
សេចក្ដីរាយការណ៍សង្ខេបដោយស្ថានីយយើង


