លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីម៉ោង២រំលងអាធ្រាត្រដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបន្តបើកការវាយប្រហារយ៉ាងខ្លាំង ដោយបាញ់ផ្លោង និងប្រើទ័ពថ្មើរជើងវាយចូលទឹកដីកម្ពុជា ខណៈកងទ័ពកម្ពុជាបន្តឈរជើង និងការពារសមរភូមិប្រយុទ្ធយ៉ាងរឹងមាំ។
ទោះបីកម្ពុជាបានឯកភាពតាមសំណើរបស់ប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ ឱ្យឈប់បាញ់ភ្លាមដោយឥតលក្ខខណ្ឌក៏ដោយ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា ទាហានថៃនៅលើសមរភូមិបាននិងកំពុងវាយប្រហារយ៉ាងខ្លាំង ហើយលោកជំទាវបានចាត់ទុកថា ពួកគេមិនទាន់អនុវត្តតាមការអំពាវនាវឱ្យឈប់បាញ់នៅឡើយទេ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

