រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ធនាគារ អេស៊ីលីដា ប្រកាសលុបបំណុលកម្ចីរបស់យោធិនពលី រួមទាំងកម្ចីដែលពួកគេបានខ្ចីរួម

សេចក្តីសង្ខេប

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ប្រកាសថា ខ្លួននឹងលុបបំណុលកម្ចីទាំងស្រុងនៅធនាគារនេះរបស់យោធិនដែលបានពលីជីវិតក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា រួមទាំងកម្ចីដែលយោធិនទាំងនោះបានខ្ចីរួមជាមួយអ្នកដទៃ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រកាសថា ខ្លួននឹងលុបចោលបំណុលកម្ចីទាំងស្រុងនៅធនាគារនេះរបស់យោធិនដែលបានពលីជីវិតក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា រួមទាំងកម្ចីដែលយោធិនទាំងនោះបានខ្ចីរួមជាមួយអ្នកដទៃ ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ។

រាល់កិច្ចការចាំបាច់នានា ធនាគារ អេស៊ីលីដា នឹងសហការចូលរួមក្នុងការសម្របសម្រួលធ្វើកិច្ចការដ៏មានសារៈសំខាន់នេះ ជាមួយធនាគារជាតិ នៃ កម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…