រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្លិបអ្នកកាសែតកម្ពុជា៖ សារព័ត៌មានថៃ Khaosod និងThe Nation of Thailand ផ្សព្វផ្សាយព័ត៌មានខុសពីការពិត

សេចក្តីសង្ខេប

ក្លិបអ្នកកាសែតកម្ពុជាបានលើកឡើងថា សារព័ត៌មានថៃ Khaosod និង The Nation of Thailand បាននិងកំពុងផ្សព្វផ្សាយព័ត៌មានខុសពីការពិត។ ក្លិបបានទទូចឱ្យសារព័ត៌មានទាំងនេះផ្ទៀងផ្ទាត់ប្រភពព័ត៌មានដោយប្រុងប្រយ័ត្ន និងជួយបន្ធូរភាពតានតឹងតាមរយៈការផ្សាយព័ត៌មានដែលចៀសវាងការញុះញង់បែបជាតិនិយម ឬប្រកាន់ពូជសាសន៍។

ក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា សារព័ត៌មានថៃ Khaosod និងThe Nation of Thailand បាននិងកំពុង ផ្សព្វផ្សាយព័ត៌មានខុសពីការពិត ហើយការផ្សាយបែបនោះមិនគ្រាន់តែបង្ហាញឱ្យឃើញពីការខ្វះវិជ្ជាជីវៈ ដែលនាំឱ្យទៅដល់ការបាត់ជំនឿលើសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏សំខាន់នេះទេ ប៉ុន្តែវានាំឱ្យមានការ ភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថានភាពពិតទៅតាមតំបន់ព្រំដែន និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការស្វែងរកដំណោះស្រាយសន្តិភាពដោយមានការគាំទ្រពីអន្តរជាតិ។

ក្លិបអ្នកកាសែតកម្ពុជា បានទទូចដល់សារព័ត៌មានថៃមួយចំនួននោះឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយភាពតានតឹងនៃជម្លោះ តាមរយៈអត្ថបទព័ត៌មានដែលមិនញុះញង់បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ជាដើម។

ក្លិបអ្នកកាសែតកម្ពុជា បន្តចូលរួមជាមួយអ្នកសារព័ត៌មានទាំងពីរប្រទេសដែលកំពុងធ្វើការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងបន្តការប្តេជ្ញាចិត្តក្នុងការការពារសេរីភាពសារព័ត៌មាន និងប្រឆាំងព័ត៌មានមិនពិត (ព័ត៌មានក្លែងក្លាយ)៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…