រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាឯកភាពលើសំណើរបស់ថៃ ប្រជុំGBCនៅម៉ាឡេស៊ី និងស្នើឱ្យមានតំណាងទាំង៣ប្រទេសចូលរួមសង្កេតការណ៍

សេចក្តីសង្ខេប

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក ទៀ សីហា បានឆ្លើយតបនឹងសំណើរបស់ភាគីថៃ ស្តីពីការរៀបចំកិច្ចប្រជុំវិសាមញ្ញ GBC នៅម៉ាឡេស៊ី ចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា។ ភាគីកម្ពុជាបានស្នើឱ្យម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ចូលរួមជាអ្នកសង្កេតការណ៍។

នៅថ្ងៃទី៣១ ខែកក្កដា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបាន ធ្វើលិខិតឆ្លើយតបទៅឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុង ណាកផានីច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងសំណូមពរក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ ( GBC ) នៅក្នុងទីតាំងអព្យាក្រឹតដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី០៤ ដល់ទី០៧ ខែសីហា ឆ្នាំ២០២៥ និងស្នើឱ្យមានតំណាងប្រទេស ៣ គឺម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ចូលរួមសង្កេតការណ៍។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…