រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចំនួនចុះបញ្ជីអាពាហ៍ពិពាហ៍នៅចិនធ្លាក់ចុះជិត ១០% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦

ចិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ ៤.៦៤៨.០០០ គូ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ថយចុះ ៩,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យោងតាមទិន្នន័យផ្លូវការពីក្រសួងកិច្ចការស៊ីវិលចិន ដែលចុះផ្សាយដោយសារព័ត៌មាន South China Morning Post បានឱ្យដឹងថា ប្រទេសចិន បានកត់ត្រាការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនអាពាហ៍ពិពាហ៍ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ ដែលនេះ ជាសញ្ញាអាសន្នសារជាថ្មីជុំវិញវិបត្តិប្រជាជនកាន់តែអាក្រក់ទៅៗ តាមរយៈការថយចុះនៃអត្រាកំណើតកូន។ ក្នុងចន្លោះខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៦ អាជ្ញាធរចិនបានចុះបញ្ជីអាពាហ៍ពិពាហ៍សរុបត្រឹមតែ ៤.៦៤៨.០០០ គូ ប៉ុណ្ណោះ ដែលស្មើនឹងការថយចុះ ៥០៤.០០០ គូ ឬស្មើនឹង ៩.៨% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ បន្ថែមលើនេះ សារព័ត៌មាន Reuters ក៏បានរាយការណ៍ថា មានគូស្វាមីភរិយាចិនប្រមាណ ២ លានគូ បានលែងលះគ្នាក្នុងអំឡុងពេល ៩ ខែនេះ ខណៈដែលចំនួនទារកកើតសរុបបានធ្លាក់ចុះពីជិត ៩.៥ លាននាក់កាលពីឆ្នាំ ២០២៤ មកត្រឹមជិត ៨ លាននាក់នៅឆ្នាំ ២០២៥។ ដើម្បីទប់ស្កាត់នឹងវិបត្តិនេះ រដ្ឋាភិបាលចិន បានដាក់ចេញនូវគោលនយោបាយឧបត្ថម្ភធនសម្រាប់កូនតូច ការពង្រីកការគាំទ្រដល់សាលាមត្តេយ្យ និងកញ្ចប់លើកទឹកចិត្តផ្សេងៗ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ និងបង្កើតកូនឱ្យបានច្រើន៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "18347",
  "languageVersionId": "18190",
  "visibilityVersion": "3",
  "versionToken": "a1.BhjmhXZ2mBdsOLgSaYT9ySFZce5YJkLjBhwOkAgPFaA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។