កម្ពុជា បន្តបង្ហាញតួនាទីសកម្មលើឆាកអន្តរជាតិ និងបញ្ជាក់ការប្តេជ្ញាចិត្តចំពោះបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប
កម្ពុជាបានបញ្ជាក់ជាថ្មីនៅគណៈកម្មាធិការទី៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា ខ្លួននឹងបន្តគាំទ្រ និងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។ តំណាងកម្ពុជាបានរំលឹកពីការផ្លាស់ប្តូររបស់ប្រទេសពីអ្នកទទួលបេសកកម្ម មកជាអ្នកចូលរួមយ៉ាងសកម្ម។
ខ្លឹមសារប្រភព
ក្នុងកិច្ចប្រជុំពេញអង្គលើកទី២០ របស់គណៈកម្មាធិការទី៤ (គណៈកម្មាធិការនយោបាយពិសេស និងការលុបបំបាត់អាណានិគម) នៅទីក្រុងញូវយ៉កថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៃសម័យប្រជុំលើកទី៨១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ អគ្គរាជទូត យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប បានបង្ហាញពីការវិវត្តរបស់កម្ពុជា ក្នុងការចូលរួមចំណែករក្សាសន្តិភាពអន្តរជាតិ ដោយបញ្ជាក់ថា កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលធ្លាប់ទទួលប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប មកជាប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មថែរក្សាសន្តិភាព និងសន្តិសុខពិភពលោក។
ក្នុងកិច្ចប្រជុំនោះ អគ្គរាជទូត យោង ចាន់សុភារ ក៏បានលើកឡើងពីអាទិភាពរបស់កម្ពុជាក្នុងការចូលរួមពង្រឹងប្រសិទ្ធភាពប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់កម្ពុជា ក្នុងការបន្តគាំទ្រ និងចូលរួមក្នុងបេសកកម្មដ៏សំខាន់នេះ។ ការចូលរួមរបស់កម្ពុជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា និងការលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ។
ជំហររបស់កម្ពុជានេះបង្ហាញពីការបន្តគាំទ្រពហុភាគីនិយម និងការចូលរួមទទួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅលើពិភពលោក។ ទន្ទឹមនឹងនេះ ក៏ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិ ដែលបន្តរួមចំណែកដល់បុព្វហេតុសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា តាមរយៈប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "18810",
"languageVersionId": "19445",
"visibilityVersion": "4",
"versionToken": "a1.R0liJj_afbkeF7dBzGLXfTMb9ic6JaxLZ3k8okkSr7g"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
