ភ្ញៀវទេសចរចិនទៅថៃថយចុះ ១៣.៦% ក្នុងខែតុលា ខណៈស្ថានទូតចិនរំលឹកពីសុវត្ថិភាព
តាមទិន្នន័យបឋមរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ ភ្ញៀវទេសចរចិនទៅថៃក្នុងខែតុលាមាន ៣០៨.៩៤២ នាក់ ថយចុះប្រមាណ ១៣,៦% ធៀបនឹងឆ្នាំមុន។ ក្នុងខែដដែល ស្ថានទូតចិនប្រចាំប្រទេសថៃបានរំលឹកពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្នចំពោះការឆបោក និងហានិភ័យសុវត្ថិភាព។
ខ្លឹមសារប្រភព
ចំនួនភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកាន់ប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែតុលា ឆ្នាំ ២០២៦ នេះ។ ក្នុងខែដដែល ស្ថានទូតចិនប្រចាំប្រទេសថៃបានរំលឹកពលរដ្ឋចិនឱ្យប្រុងប្រយ័ត្នចំពោះការឆបោក និងហានិភ័យសុវត្ថិភាពពេលធ្វើដំណើរ។
យោងតាមទិន្នន័យបឋមរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរចិនសរុប ៣០៨.៩៤២ នាក់ ប៉ុណ្ណោះក្នុងខែតុលាកន្លងទៅ ដែលតួលេខនេះតំណាងឱ្យការធ្លាក់ចុះ ១៣.៦% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
តាមធម្មតា ពិធីបុណ្យជាតិចិន នាថ្ងៃទី១ ខែតុលា គឺជាការចាប់ផ្តើមនៃការឈប់សម្រាកដ៏ធំ រយៈពេល ៧ ថ្ងៃ ដែលតែងតែជម្រុញឱ្យពលរដ្ឋចិនធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ តែទោះជាយ៉ាងណា បន្ទាប់ពីការឈប់សម្រាកឆ្នាំនេះ ស្ថានទូតចិនប្រចាំប្រទេសថៃបានចេញសេចក្តីណែនាំ និងរំលឹកដល់ពលរដ្ឋខ្លួន ឱ្យរៀបចំផែនការដោយប្រុងប្រយ័ត្នបំផុត ជាពិសេសផ្តោតលើសុវត្ថិភាពនៃការធ្វើដំណើរទៅកាន់ប្រទេសថៃ ក្រោយពីមានករណីចាប់ជម្រិត និងករណីឆបោក ជាច្រើនដែលកំណត់គោលដៅលើជនជាតិចិន។
ភ្ញៀវទេសចរចិន គឺជាប្រភពចំណូលដ៏សំខាន់បំផុតមួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចថៃ។ ការធ្លាក់ចុះនៃតួលេខនេះ អាចប៉ះពាល់ដល់អាជីវកម្មសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មកម្សាន្ត៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "4",
"publishedWorkingVersionId": "18812",
"languageVersionId": "19451",
"visibilityVersion": "4",
"versionToken": "a1.MSdOfALhzXhj0t2bXd0OIJmb8hITEWpfQqi4o6ETCv0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
