ការព្យាករអាកាសធាតុ៖ ឥទ្ធិពលព្យុះទី៣២ «សេមប៉ាកា (Cempaka)» មកលើកម្ពុជា (៨-១០ វិច្ឆិកា ២០២៦)
ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា កម្ពុជាអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួន ទោះបីកម្ពុជាមិនស្ថិតក្នុងគន្លងផ្ទាល់របស់ព្យុះសេមប៉ាកាក៏ដោយ។
ខ្លឹមសារប្រភព
ទោះបីជាព្យុះទី៣២ ឈ្មោះ សេមប៉ាកា (Cempaka) មានឥទ្ធិពលលើរបបអាកាសធាតុរបស់ព្រះរាជាណាចក្រកម្ពុជាក្តី ប៉ុន្តែប្រទេសកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះទេ។
ស្របតាមស្ថានភាពបែបនេះ ការព្យាករអាកាសធាតុចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងមានស្ថានភាពដូចខាងក្រោម៖
តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៣°C និងអតិបរមា ៣២°C។ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា ២២°C និងអតិបរមា ៣១°C។ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា ២៣°C និងអតិបរមា ៣៣°C ដោយខេត្តមួយចំនួនអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។ ជាពិសេស កម្ពស់រលកសមុទ្រនឹងមានកម្រិតចាប់ពី ០,៥០ម៉ែត្រ ដល់ ១,៥០ម៉ែត្រ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "19107",
"languageVersionId": "20325",
"visibilityVersion": "3",
"versionToken": "a1.cZa43EBFjooff3CrdfV6Xs8cZCZ2PzLzt6wLnvbYQqs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
