រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

គម្រោង LASED III ពីការផ្តល់ដីធ្លី ដល់ការជំរុញមុខរបរ និងលើកកម្ពស់ជីវភាពគ្រួសារងាយរងគ្រោះនៅខេត្តព្រះសីហនុ

នៅថ្ងៃទី៧ ខែវិច្ឆិកា គ្រួសារចំនួន ៥២ មកពីឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលធាតុចូលកសិកម្មពីគម្រោង LASED III ដើម្បីគាំទ្រមុខរបរ និងលើកកម្ពស់ជីវភាព។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ការជួយសង្គ្រោះ និងការអភិវឌ្ឍជីវភាពគ្រួសារក្រីក្រ មិនត្រឹមតែឈប់ត្រឹមការផ្តល់ដីធ្លី ឬទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រីកដល់ការបង្កើតមុខរបរប្រកបដោយចីរភាព។ ជាក់ស្តែង ក្រោមក្របខណ្ឌនៃគម្រោង LASED III ប្រជាពលរដ្ឋចំនួន ៥២គ្រួសារ មកពីសហគមន៍ក្នុងឃុំចំនួន៤ រួមមាន ឃុំសំរុង ឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលការគាំទ្រតាមរយៈការផ្តល់ធាតុចូលកសិកម្ម កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីជួយជំរុញដល់ការប្រកបមុខរបរ និងលើកកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃ។ សកម្មភាពបែងចែកដីធ្លី និងការផ្តល់ធាតុចូលកសិកម្មដល់សហគមន៍ងាយរងគ្រោះនេះ គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការការពង្រឹងសន្តិសុខស្បៀង លើកកម្ពស់ជីវភាពគ្រួសារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយផ្តល់ឱ្យប្រជាពលរដ្ឋនូវមធ្យោបាយ និងលទ្ធភាពគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល បង្កើតមុខរបរចិញ្ចឹមជីវិត និងបង្កើនប្រាក់ចំណូលប្រកបដោយចីរភាព៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "19124",
  "languageVersionId": "20372",
  "visibilityVersion": "3",
  "versionToken": "a1.QyFj7rrGLF0DuzOkyLxfFO7664JkUXzfVy4TV6z2aso"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។