រដ្ឋមន្ត្រីកសិកម្ម ចុះចែកស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជិត៣ពាន់គ្រួសារ នៅស្រុក-ក្រុងចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ!
នៅថ្ងៃទី៧ ខែវិច្ឆិកា រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា បានចែកស្បៀងរបស់រាជរដ្ឋាភិបាលដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ១៣៩៨ នៅស្រុកអូរជ្រៅ និង ១៥៧៥ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ខ្លឹមសារប្រភព
នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកស្បៀងរបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២ទីតាំងផ្សេងគ្នា ក្នុងនោះនៅស្រុកអូរជ្រៅ ចំនួន១៣៩៨គ្រួសារ និងនៅក្រុងប៉ោយប៉ែតចំនួន ១៥៧៥គ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានលើកឡើងពីការយកចិត្តទុកដាក់ និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់ប្រជាពលរដ្ឋរងគ្រោះ ចែកស្រូវពូជដល់កសិករដែលលិចទឹក និងចែកស្បៀងដល់អ្នកខ្វះខាត ដោយរាជរដ្ឋាភិបាលនឹងជួយឱ្យបានទាន់ពេលវេលា ដោយមិនទុកអ្នកណាម្នាក់ចោលនោះឡើយ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអរគុណដល់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុង ដែលបានខិតខំដាក់ឱ្យដំណើរការ និងអនុវត្តយន្តការស្បៀងបម្រុងនេះ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋក្នុងគ្រាមានអាសន្នផងដែរ៕ ដោយ៖ ស្រីពី
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "19125",
"languageVersionId": "20375",
"visibilityVersion": "3",
"versionToken": "a1.h5ZAjzbcZ4PAXJA4FDlBkiX_7zl0LC06kdymc8bkfoM"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
