កម្ពុជា-HFHI គាំទ្រការលើកកម្ពស់ផ្តល់ហិរញ្ញប្បទានលំនៅឋានប្រកបដោយចីរភាព!
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) ដឹកនាំដោយលោក Jonathan T. M. Reckford នាយកប្រតិបត្តិ HFHI កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ជំនួបនេះមានគោលបំណងពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ហិរញ្ញប្បទានលំនៅឋានតម្លៃសមរម្យ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
ខ្លឹមសារប្រភព
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) ដឹកនាំដោយលោក Jonathan T. M. Reckford នាយកប្រតិបត្តិ HFHI កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ជំនួបនេះមានគោលបំណងពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ហិរញ្ញប្បទានលំនៅឋានតម្លៃសមរម្យ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
ជាកិច្ចចាប់ផ្ដើម លោក Jonathan បានជម្រាបជូនពីបទពិសោធន៍របស់ HFHI ក្នុងការផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រដល់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍផលិតផលឥណទានសម្រាប់លំនៅឋាន ដើម្បីជួយឱ្យគ្រួសារដែលមានចំណូលទាបអាចកែលម្អលក្ខខណ្ឌនៃការរស់នៅដូចជា ការកែលម្អលំនៅឋាន និងអនាម័យជាដើម។ កិច្ចពិភាក្សាក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរវាងភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានលំនៅឋានប្រកបដោយចីរភាព។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានលំនៅឋានដែលមានលក្ខខណ្ឌសមស្រប និងត្រូវដើរទន្ទឹមនឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការការពារអតិថិជនប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យការផ្តល់ឥណទានមិនបង្កជាបន្ទុកដល់គ្រួសារនោះទេ។
ជាមួយគ្នានេះ លោកជំទាវក៏បានស្វាគមន៍ចំពោះលទ្ធភាពដែល HFHI អាចចូលរួមចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងកិច្ចពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ និងវិនិយោគិន សំដៅពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែងរបស់គ្រួសារកម្ពុជា៕ ដោយ៖ ស្រីពី
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "19170",
"languageVersionId": "20473",
"visibilityVersion": "2",
"versionToken": "a1.vkZPpjOBrpaUJJo4RYeurTvwETOYs1cCwbtSMX9QNHs"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
