រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាវុធហត្ថខេត្តព្រះសីហនុ នាំយកអំណោយ និងថវិកាចែកជូនអតីតយោធិន និងគ្រួសារមានការលំបាក ៧៣នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ អាវុធហត្ថខេត្តព្រះសីហនុ បានផ្តល់អំណោយ និងថវិកាដល់អតីតយោធិន និងគ្រួសារមានការលំបាកសរុប៧៣នាក់ ដោយម្នាក់ៗទទួលបានថវិកា៥០,០០០រៀល រួមជាមួយអង្ករ មី និងទឹកសុទ្ធ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថ ចូលសោធននិវត្តន៍ គ្រួសារយោធិនមរណៈ មានជំងឺ និងជួបការលំបាក សរុបចំនួន ៧៣នាក់។ ពិធីនេះប្រារព្ធឡើងនៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣ - ២០២៦)។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានយកអំណោយ និងថវិកាឧបត្ថម្ភផ្ដល់ជូនដល់អ្នកទាំង ៧៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១បាវ មី ១កេស ទឹកសុទ្ធ និង ថវិកា ៥០,០០០រៀល (សរុបថវិកា ចំនួន ៣.៦៥០.០០០រៀល)៕ ដោយ៖ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "19175",
  "languageVersionId": "20479",
  "visibilityVersion": "4",
  "versionToken": "a1.4zcvgAfcVsHcL9EsF_NTUWy2lL3j4eXWRr9J7YJ8tGo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។