រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ដំណឹងល្អ! ទណ្ឌិត ៤នាក់ នៅពន្ធនាគារខេត្តស្ទឹងត្រែង ទទួលបានការបន្ធូរបន្ថយ និងលើកលែងទោសក្នុងឱកាសបុណ្យឯករាជ្យជាតិ

ក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពន្ធនាគារខេត្តស្ទឹងត្រែងបានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យដ៏មានអត្ថន័យ ដើម្បីផ្តល់ឱកាសថ្មីដល់ជនជាប់ឃុំដែលបានខិតខំកែខ្លួន។ ពិធីប្រកាសព្រះរាជក្រឹត្យលេខ នស/រកត/១១២៦/១០៥៥ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសនេះ ត្រូវបានប្រារព្ធឡើងក្រោមការចូលរួមពី លោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង និងជាតំណាង ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង រួមជាមួយការចូលរួមពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពន្ធនាគារខេត្តស្ទឹងត្រែងបានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យដ៏មានអត្ថន័យ ដើម្បីផ្តល់ឱកាសថ្មីដល់ជនជាប់ឃុំដែលបានខិតខំកែខ្លួន។ ពិធីប្រកាសព្រះរាជក្រឹត្យលេខ នស/រកត/១១២៦/១០៥៥ ស្តីពីការបន្ធូរបន្ថយទោស និងលើកលែងទោសនេះ ត្រូវបានប្រារព្ធឡើងក្រោមការចូលរួមពី លោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង និងជាតំណាង ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង រួមជាមួយការចូលរួមពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ យោងតាមព្រះរាជក្រឹត្យខាងលើ ទណ្ឌិតចំនួន ០៤នាក់ ដែលបានបង្ហាញការខិតខំប្រឹងប្រែងកែប្រែខ្លួនយ៉ាងល្អប្រសើរក្នុងអំឡុងពេលនៃការអនុវត្តទោសក្នុងពន្ធនាគារ ត្រូវបានសម្រេចឱ្យទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីត្រឡប់ទៅក្នុងសង្គមវិញ។ ពិធីនេះបានប្រព្រុត្តទៅយ៉ាងរលូន និងប្រកបដោយបរិយាកាសមានអត្ថន័យនាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅឯពន្ធនាគារខេត្តស្ទឹងត្រែង៕ ដោយ ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "19187",
  "languageVersionId": "20495",
  "visibilityVersion": "2",
  "versionToken": "a1.wrfod3TYexna3R0c6Zt6JeoGl9I2G4Vo0qxjhr2ZTfM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។