រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖«ព្រឹត្តិការណ៍កីឡាប្រណាំងទូក បានរួមចំណែកថែរក្សាទំនៀមទម្លាប់វប្បធម៌ខ្មែរដ៏ផូរផង់»!

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាព្រឹត្តិការណ៍កីឡាប្រណាំងទូកបានរួមចំណែកថែរក្សាវប្បធម៌ខ្មែរ និងពង្រឹងសាមគ្គីភាព ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងបង្ហោះគោម នៅខេត្តកំពង់ធំ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានលើកឡើងថាការប្រារព្ធព្រឹត្តិការណ៍កីឡាប្រណាំងទូក ប្រពៃណីដ៏មានអត្ថន័យ បានរួមចំណែកថែរក្សាទំនៀមទម្លាប់វប្បធម៌ខ្មែរដ៏ផូរផង់។ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រណាំងទូក បណ្តែតប្រទីប និងបង្ហោះគោម នៅសួនមាត់ស្ទឹងសែន នៅខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា «ការប្រារព្ធព្រឹត្តិការណ៍កីឡាប្រពៃណីដ៏មានអត្ថន័យ និងការរួមចំណែកថែរក្សាទំនៀមទម្លាប់វប្បធម៌ខ្មែរដ៏ផូរផង់ ពិធីនេះក៏ជាឱកាសដ៏មានតម្លៃសម្រាប់ការជួបជុំ និងពង្រឹងចំណងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ កីឡាករចំណុះទូក និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំផងដែរ»។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តកំពង់ធំ ដែលបាននិងកំពុងសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។ បន្ថែមពីនេះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍ប្រពៃណី និងទេសចរណ៍បែបនេះឱ្យបានកាន់តែផុលផុសបន្ថែមទៀត ដើម្បីនាំមកការជួបជុំ ផ្តល់ភាពរីករាយដល់គ្រួសារអ្នកកំពង់ធំផង និងបង្ហាញពីសក្តានុពលដ៏ទាក់ទាញរបស់ខេត្ត ជាគោលដៅទេសចរណ៍ពីគ្រប់ទិសទី៕ ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "19228",
  "languageVersionId": "20551",
  "visibilityVersion": "3",
  "versionToken": "a1.bEhMS-OT_zg9Aq6BedEEISFrToPXDRE9nqrF0B5NmKk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។