រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អ៊ីរ៉ង់ កាត់ទោសប្រហារជីវិតបុរស ៣ នាក់ ក្រោមការចោទប្រកាន់ធ្វើចារកម្មឱ្យអាមេរិក និងអ៊ីស្រាអែល អំឡុងផ្ទុះបាតុកម្ម!

តាមសេចក្ដីរាយការណ៍ អ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតបុរស ៣ នាក់ ក្រោមការចោទប្រកាន់ថាធ្វើចារកម្មឱ្យអាមេរិក និងអ៊ីស្រាអែល អំឡុងបាតុកម្ម។ ជនជាប់ចោទផ្សេងទៀតក្នុងសំណុំរឿងដូចគ្នាត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប្រទេសអ៊ីរ៉ង់ បានកាត់ទោសប្រហារជីវិតបុរស ៣ នាក់ កាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកាម្សិលមិញ បន្ទាប់ពីរកឃើញថាបុរសទាំង ៣ បានធ្វើសកម្មភាពចារកម្ម និងបម្រើផលប្រយោជន៍ឱ្យអ៊ីស្រាអែល និងសហរដ្ឋអាមេរិក អំឡុងពេលនៃការផ្ទុះបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងរដ្ឋាភិបាលកាលពីខែមករាកន្លងទៅ។ របាយការណ៍ចេញពីគេហទំព័រ Mizan Online របស់ស្ថាប័នតុលាការអ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា បុរសទាំង ៣ បានញុះញ៉ង នឹងចូលរួមក្នុងអំពើហិង្សា អំឡុងពេលធ្វើបាតុកម្ម ដោយប្រើប្រាស់គ្រាប់បែកដប គ្រាប់បែកដៃ និងដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ខណៈដែលជនជាប់ចោទផ្សេងទៀតនៅក្នុងសំណុំរឿងតែមួយនេះ ក៏ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ ទៅ ១០ ឆ្នាំ។ ការប្រកាសកាត់ទោសប្រហារជីវិតនេះ ធ្វើឡើងបន្ទាប់ពីផ្ទុះបាតុកម្មតវ៉ាពាសពេញប្រទេសអ៊ីរ៉ង់ ដោយសារការឡើងថ្លៃទំនិញ នឹងចុងក្រោយវិវឌ្ឈន៍ទៅជាការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលជំរុញឱ្យមានការបង្រ្កាបយ៉ាងព្រៃផ្សៃលើហ្វូងបាតុករ នោះ។ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថា មានមនុស្សជាង ៣០០០ នាក់បានបាត់បង់ជីវិត អំឡុងពេលនៃការធ្វើបាតុកម្មនេះ នឹងបានទម្លាក់កំហុសទាំងនេះ ទៅលើ «អំពើភេរវកម្ម» ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "19373",
  "languageVersionId": "20840",
  "visibilityVersion": "3",
  "versionToken": "a1.sZjM2APnwvc1p1J0xpCxLuAwYUhrFq3RuqiwxF9KxEE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។