រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

​គ្រោះរញ្ជួយដីកម្រិត ៥.៧ រិចទ័រវាយប្រហារប្រទេសជប៉ុន!

គ្រោះរញ្ជួយដីកម្រិត៥.៧ បានវាយប្រហារភាគកណ្តាលជប៉ុន កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២២នាក់រងរបួស។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានឱ្យប្រុងប្រយ័ត្នចំពោះការរញ្ជួយបន្ថែមក្នុងសប្តាហ៍ខាងមុខ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

គ្រោះរញ្ជួយដីកម្រិត ៥.៧ រិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសជប៉ុន កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញ ដោយបានបំផ្លាញកញ្ចក់បង្អួចហាងទំនិញឱ្យបែកខ្ទេចខ្ទី នឹងបង្កជាការភ័យស្លន់ស្លោរត់ភៀសខ្លួនចេញពីអគារ ព្រមទាំងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២ នាក់រងរបួស។ គ្រោះរញ្ជួយដីនេះ កើតឡើងនៅម៉ោង ១ រំលងអធ្រាត្រ នៅក្នុងខេត្តស៊ីហ្សូអូកា របស់ប្រទេសជប៉ុន ខណៈដែលការរញ្ជួយ ក៏ធ្វើឱ្យរំញ័រដល់តំបន់ជិតខាងផងដែរ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីប្រកាសអាសន្នព្រមានដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះលទ្ធភាពនៃការកើតមានគ្រោះរញ្ជួយដីបន្ថែមទៀតនៅក្នុងសប្តាហ៍ខាងមុខនេះ ជាពិសេសក្នុងរយៈពេលពីរទៅបីថ្ងៃបន្ទាប់។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុន ស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រដែលងាយនឹងកើតមានគ្រោះរញ្ជួយដីញឹកញាប់បំផុត ដោយអាជ្ញាធរតែងតែធ្វើការណែនាំជាប្រចាំដល់ប្រជាពលរដ្ឋឱ្យរៀបចំស្តុកស្បៀងអាហារ និងថ្មពិល រួមទាំងវិធានការថែរក្សាជីវិត ក្នុងករណីមានគ្រោះរញ្ជួយដីកើតឡើង៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "19229",
  "languageVersionId": "20554",
  "visibilityVersion": "3",
  "versionToken": "a1.O06oxOXMEYSQ5decGSS3YDD7do6PB4H-l7pGqasyTV0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។