រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តម ជា វុទ្ធី ដឹកនាំប្រតិភូ CDC ចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ នៅខេត្តស្វាយរៀង

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំប្រតិភូ CDC ទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសពីរនៅខេត្តស្វាយរៀង កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីពិនិត្យវឌ្ឍនភាពនិងប្រតិបត្តិការ។ អត្ថបទបញ្ជាក់ថា កម្ពុជាមានតំបន់កំពុងដំណើរការ៣៩ គម្រោងវិនិយោគ១១៤៩ ទុនប្រមាណ១៥ប៊ីលានដុល្លារអាម៉េរិក និងការងារជិត២៧ម៉ឺនកន្លែង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និង ហ័រស៊ាំង អ៊ិនធើណេសិនណល ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ និងប្រតិបត្តិការផ្ទាល់។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ពីចំណុចសំខាន់ៗ ដោយតំបន់សេដ្ឋកិច្ចពិសេសជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែប្រួលដីទំនេរឱ្យទៅជាតំបន់ឧស្សាហកម្ម ដោយធ្វើពិពិធកម្មពីឧស្សាហកម្មប្រើប្រាស់កម្លាំងពលកម្ម ទៅជាឧស្សាហកម្មបច្ចេកវិទ្យាដែលមានតម្លៃបន្ថែមខ្ពស់។ ផ្អែកតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឱ្យមានការកែច្នៃកសិផល និងវត្ថុធាតុដើមក្នុងស្រុកជាអតិបរមា ជាពិសេសការប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុកសម្រាប់រោងចក្រផលិតសំបកកង់រថយន្ត ដើម្បីបង្កើតតម្លៃបន្ថែម និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកឱ្យកាន់តែរឹងមាំ។ បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៣៩ តំបន់ ដែលមានគម្រោងវិនិយោគសរុប ១.១៤៩ គម្រោង ក្នុងទុនវិនិយោគប្រមាណ ១៥ ប៊ីលានដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជិត ២៧ ម៉ឺនកន្លែង៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "19374",
  "languageVersionId": "20843",
  "visibilityVersion": "3",
  "versionToken": "a1.wXKxUoI8Y92PZwZwr27V63XXAWdZTJfqpkodXUy6QLQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។