កូរ៉េខាងត្បូងពិន័យក្រុមហ៊ុន Coupang ដល់ទៅ ២២០ លានដុល្លារ ពីបទរំលោភទីផ្សារដឹកជញ្ជូនម្ហូបអាហារ!
និយតករពាណិជ្ជកម្មកូរ៉េខាងត្បូងប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកាថា កំពុងពិន័យ Coupang ប្រមាណ៣០១ពាន់លានវ៉ុន ឬប្រហែល២២០លានដុល្លារ ពីបទរំលោភអំណាចទីផ្សារដឹកជញ្ជូនម្ហូបអាហារ និងតម្រូវឱ្យភោជនីយដ្ឋានផ្តល់លក្ខខណ្ឌមិនអន់ជាងវេទិកាគូប្រជែង។
ខ្លឹមសារប្រភព
ស្ថាប័ននិយតករពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃចន្ទ ទី៩ ខែវិច្ឆិកានេះថា ខ្លួនកំពុងដាក់ទណ្ឌកម្មពិន័យជាប្រាក់ប្រមាណ ៣០១ ពាន់លានវ៉ុន ដែលស្មើនឹងប្រមាណ ២២០ លានដុល្លារអាមេរិក លើក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Coupang ក្រោមការចោទប្រកាន់ពីបទរំលោភបំពានអំណាច និងតួនាទីជាអ្នកគ្របដណ្តប់ទីផ្សារដឹកជញ្ជូនម្ហូបអាហារ។
ស្ថាប័ននិយតករពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានចោទប្រកាន់ថា ក្រុមហ៊ុន Coupang បានទាមទារឱ្យហាងអាហារ និងភោជនីយដ្ឋាននានា ត្រូវតែលក់ក្នុងលក្ខខណ្ឌអំណោយផលដូចគ្នាទៅនឹងអ្វីដែលបានផ្តល់នៅលើវេទិកាគូប្រជែង ហើយបានដាក់ទណ្ឌកម្មទៅលើហាងទាំងឡាយណា ដែលមិនបានគោរពតាមការទាមទារនេះ ដែលជាការរឹតត្បិតយ៉ាងខ្លាំងដល់ការប្រកួតប្រជែងនៅក្នុងវិស័យកម្មវិធីបញ្ជាទិញម្ហូបអាហារ។
ក្រុមហ៊ុន Coupang បានបង្ខំឱ្យភោជនីយដ្ឋាននានា ត្រូវតែបំពេញតាមលក្ខខណ្ឌចំនួន ៦ រួមមានទាំងតម្លៃមុខម្ហូប ចំនួនទឹកប្រាក់បញ្ជាទិញអប្បបរមា ការផ្តល់ការបញ្ចុះតម្លៃ និងតម្លៃសេវាដឹកជញ្ជូន ហើយខណៈដែលភោជនីយដ្ឋានណាដែលមិនអាចគោរពតាមលក្ខខណ្ឌទាំងនេះ គឺត្រូវប្រឈមមុខនឹងហានិភ័យនៃការបាត់បង់នូវការកំណត់កាតព្វកិច្ចពិសេស ដែលអនុញ្ញាតឱ្យពួកគេផ្តល់ការបញ្ចុះតម្លៃ និងសេវាដឹកជញ្ជូនដោយឥតគិតថ្លៃដល់អតិថិជនដែលមានសមាជិកភាពបង់ប្រាក់របស់ក្រុមហ៊ុន Coupang៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
"publishedSourceRevision": "3",
"publishedWorkingVersionId": "19317",
"languageVersionId": "20714",
"visibilityVersion": "3",
"versionToken": "a1.dR-gje9mDDdL43wQ2HN_uFe1kIt39oCpJblBB05gK7s"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
