រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្លាំងនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុ ប្រចាំការការពារ និងរៀបចំរបៀបរៀបរយជូនភ្ញៀវទេសចរ ក្នុងពិធីបុណ្យឯករាជ្យជាតិ

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ខេត្តព្រះសីហនុបានចុះប្រចាំការ និងល្បាតតាមផ្សារ វេទិកា បេនរថយន្ត ឆ្នេរ និងផ្លូវសំខាន់ៗ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងពិធីបុណ្យឯករាជ្យជាតិ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ក្រោមការបញ្ជាផ្ទាល់ និងការចង្អុលបង្ហាញយ៉ាងម៉ត់ចត់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញចុះប្រចាំការយ៉ាងសកម្មតាមគោលដៅសំខាន់ៗ។ ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្តក្នុងឱកាសអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៧៣។ ចំពោះគោលដៅសំខាន់ៗដែលកម្លាំងជំនាញចុះអន្តរាគមន៍ និងល្បាតចល័តរួមមាន៖ តំបន់ផ្សារលើក្រុងព្រះសីហនុ មុខវេទិកា ៧ មករា តំបន់បេនរថយន្តក្រុង តាមបណ្តោយឆ្នេរអូឈើទាល និង ការល្បាតចល័តជាប្រចាំតាមដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីធានាបាននូវបរិយាកាសសង្គមដ៏ល្អប្រសើរ ផ្ដល់ភាពងាយស្រួល និងភាពកក់ក្តៅជូនដល់អ្នកទេសចរគ្រប់រូបដែលបានសម្រេចចិត្តមកទស្សនាកម្សាន្តនៅក្នុងខេត្តទេសចរណ៍ដ៏មានសក្តានុពលមួយនេះ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "19376",
  "languageVersionId": "20849",
  "visibilityVersion": "3",
  "versionToken": "a1.xEaJWTMZmwpo08kl3OH3ysTMQLYlpBomFcZcz8f83YI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។