កម្ពុជាជំរុញជប៉ុនឱ្យមកស្វែងយល់ វិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃអាហារ និងសេវាកម្មទេសចរ នៅកម្ពុជាបន្ថែម!
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល «World Nishikigoi Summit 2026» ក្រោមប្រធានបទ «Bridging the World with Nishikigoi to a Future of Tradition and Trust» និងព្រឹត្តិការណ៍ពិព័រណ៍ «Cool Japan Expo 2026» នៅទីក្រុងនីហ្គាតា ប្រទេសជប៉ុន កាលពីថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឆ្លៀតជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តម HIDEYO Hanazumi អភិបាលខេត្តនីហ្គាតា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃកិច្ចប្រជុំកំពូលត្រីកយពិភពលោក និងឯកឧត្តម ETSUO Miyazaki អភិបាលក្រុងអូជីយ៉ា (Ojiya City)។ ក្នុងជំនួប លោកអនុព័ន្ធពាណិជ្ជកម្ម បានជម្រាបជូនអំពីកាលានុវត្តភាពវិនិយោគ និងផលិតផលសក្តានុពលខ្ពស់របស់កម្ពុជា ព្រមទាំងបានស្នើសុំរដ្ឋបាលខេត្តនីហ្គាតា ឱ្យជួយជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុនក្នុងខេត្ត ឱ្យទៅស្វែងយល់ និងធ្វើធុរកិច្ចវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃអាហារ និងសេវាកម្មទេសចរណ៍៕
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "19411",
"languageVersionId": "20888",
"visibilityVersion": "3",
"versionToken": "a1.ZTzCceg-Hzv9rLqqe1VSFDPhcICATh6XI_ZDhL29wu0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
