រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងព័ត៌មានជំរុញប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស ចូលរួមផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

ក្រសួងព័ត៌មានបានចេញសេចក្តីអំពាវនាវដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នព័ត៌មានទាំងអស់ ឱ្យចូលរួមសហការផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ព្រឹត្តិការណ៍អន្តរជាតិនេះនឹងក្លាយជាវេទិកាដ៏សំខាន់ក្នុងការបង្ហាញពីសក្តានុពល និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងព័ត៌មានបានចេញសេចក្តីអំពាវនាវដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នព័ត៌មានទាំងអស់ ឱ្យចូលរួមសហការផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ព្រឹត្តិការណ៍អន្តរជាតិនេះនឹងក្លាយជាវេទិកាដ៏សំខាន់ក្នុងការបង្ហាញពីសក្តានុពល និងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ សម្រាប់កម្មវិធីសំខាន់ៗដែលនឹងប្រព្រឹត្តទៅក្នុងឱកាសនេះ រួមមាន ការបើកសម្ពោធភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) នៅថ្ងៃទី១៣ ខែវិច្ឆិកា ព្រឹត្តិការណ៍ហ្វ្រង់កូតិក (FrancoTech) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅថ្ងៃទី១៤ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានក៏បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយផ្សព្វផ្សាយវីដេអូឯកសារចំនួន៤ និងស្ពតផ្សព្វផ្សាយពាក់ព័ន្ធនឹងកេរដំណែលវប្បធម៌កម្ពុជា ស្ថាបត្យកម្មសម័យអាណានិគមបារាំង ការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ព្រមទាំងព័ត៌មានផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលនេះផងដែរ។ ការចូលរួមផ្សព្វផ្សាយពីគ្រប់ស្ថាប័នព័ត៌មាន នឹងរួមចំណែកធ្វើឱ្យសាធារណជនទទួលបានព័ត៌មានទូលំទូលាយ និងជួយផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី និងមុខមាត់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ៕ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "19425",
  "languageVersionId": "20898",
  "visibilityVersion": "3",
  "versionToken": "a1.AOeqnGgwirlxYIjXhdfb5xdWsXledFfYAvh7vcW2dhE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។