រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសពៅទៅស្គាល់ទីកន្លែងកំណើត រំឭកអនុស្សាវរីយ៍កាលពី ៤៩ឆ្នាំមុន ក្នុងសម័យប៉ុលពត

នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ នៃមរណភាពបងប្រុស ហ៊ុន កំសត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំកូនប្រុសពៅទៅទស្សនាទីកន្លែងដែលសម្ដេចបានចាប់កំណើតកាលពី ៤៩ឆ្នាំមុន ស្ថិតនៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងដំណើរនោះ សម្ដេចបានរំឭកប្រាប់កូនប្រុសពីស្ថានភាពនៃការចាប់កំណើតក្នុងសម័យប៉ុលពត ដោយបញ្ជាក់ថា កាលនោះមិនមានសម្ភារៈ និងសេវាថែទាំសុខភាពល្អប្រសើរដូចបច្ចុប្បន្នឡើយ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីចូលរួមពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ នៃមរណភាពបងប្រុស ហ៊ុន កំសត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំកូនប្រុសពៅទៅទស្សនាទីកន្លែងដែលសម្ដេចបានចាប់កំណើតកាលពី ៤៩ឆ្នាំមុន ស្ថិតនៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងដំណើរនោះ សម្ដេចបានរំឭកប្រាប់កូនប្រុសពីស្ថានភាពនៃការចាប់កំណើតក្នុងសម័យប៉ុលពត ដោយបញ្ជាក់ថា កាលនោះមិនមានសម្ភារៈ និងសេវាថែទាំសុខភាពល្អប្រសើរដូចបច្ចុប្បន្នឡើយ។ កន្លែងសម្រាលមានត្រឹមគ្រែឈើមួយនៅក្នុងអគារឈើតូចមួយប៉ុណ្ណោះ ហើយនៅពេលនោះ លោកយាយ និងសម្ដេចមានតែពីរនាក់ម្ដាយនិងកូន ដោយលោកតាមិនបាននៅជាមួយឡើយ។ ការត្រឡប់ទៅកាន់ទីកន្លែងកំណើត និងការចែករំលែករឿងរ៉ាវពីអតីតកាលនេះ គឺជាឱកាសមួយដែលសម្ដេចបានបង្ហាញកូនប្រុសពីប្រវត្តិដើមកំណើតរបស់ខ្លួន ព្រមទាំងរំឭកពីការលំបាកក្នុងជីវភាពរស់នៅនាសម័យប៉ុលពត ដែលខុសគ្នាយ៉ាងខ្លាំងពីស្ថានភាពរស់នៅ និងការថែទាំសុខភាពក្នុងសម័យបច្ចុប្បន្ន៕ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "19491",
  "languageVersionId": "20985",
  "visibilityVersion": "3",
  "versionToken": "a1.PsC6z5W7txCl0njrTv0G_mNXx7NOzSCPIAaJ5mUK85c"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។