យកចិត្តទុកដាក់ខ្ពស់! កម្លាំងនគរបាលខេត្តព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរអន្តរជាតិ តាមនាវា «Viking Orion»
ដើម្បីលើកកម្ពស់កិត្យានុភាពទេសចរណ៍ និងធានាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរជូនភ្ញៀវទេសចរអន្តរជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានចុះប្រតិបត្តិការផ្ទាល់ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ជូនភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលបានអញ្ជើញមកទស្សនាកម្សាន្តក្នុងខេត្តព្រះសីហនុ ក្រោយពេលនាវាទេសចរណ៍អន្តរជាតិខ្នាតយក្សឈ្មោះ Viking Orion បានចូលចតជាផ្លូវការនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ។ យោងតាមការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញចុះប្រចាំការយ៉ាងសកម្មនៅតាមគោលដៅសំខាន់ៗ ដូចជាបរិវេណផ្សារលើក្រុងព្រះសីហនុ មុខវេទិកា និងធ្វើការល្បាតចល័តតាមដងផ្លូវសាធារណៈ ដើម្បីសម្រួលចរាចរណ៍ ការពារសុវត្ថិភាព និងបង្កើតភាពកក់ក្តៅដល់ភ្ញៀវទេសចរបរទេស។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "19506",
"languageVersionId": "20994",
"visibilityVersion": "4",
"versionToken": "a1.UUSMkXnrf7F6USH5Cae8YU8RZhjJ9d1VchfWGxLnZGE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
