រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

MAS បើកដំណើរការសេវាទុកមាសដែលមានសមត្ថភាពផ្ទុកដល់ ៥០០ តោន!

ធនាគារកណ្តាលសិង្ហបុរី (MAS) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទុកមាស សម្រាប់ធនាគារកណ្តាលនានា ដោយមានសមត្ថភាពអាចផ្ទុកមាសបានរហូតដល់ទៅ ៥០០ តោន។ ធនាគារកណ្តាលសិង្ហបុរី បានប្រកាសថា មាស នឹងត្រូវរក្សាទុកនៅក្នុងឃ្លាំងប្រាក់រតនាគារជាតិរបស់សិង្ហបុរី ដែលអាចផ្ទុកបានរហូតដល់ទៅ ៥០០ តោន ព្រមទាំងមានទំហំសម្រាប់ពង្រីកបន្ថែមនៅពេលដែលតម្រូវការកើនឡើង ខណៈដែលសេវាទុកមាសនេះ មានគោលបំណងផ្តល់ជូនធនាគារកណ្តាលបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ នូវជម្រើសដ៏មានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកទុនបម្រុងមាសរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ធនាគារកណ្តាលសិង្ហបុរី (MAS) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទុកមាស សម្រាប់ធនាគារកណ្តាលនានា ដោយមានសមត្ថភាពអាចផ្ទុកមាសបានរហូតដល់ទៅ ៥០០ តោន។ធនាគារកណ្តាលសិង្ហបុរី បានប្រកាសថា មាស នឹងត្រូវរក្សាទុកនៅក្នុងឃ្លាំងប្រាក់រតនាគារជាតិរបស់សិង្ហបុរី ដែលអាចផ្ទុកបានរហូតដល់ទៅ ៥០០ តោន ព្រមទាំងមានទំហំសម្រាប់ពង្រីកបន្ថែមនៅពេលដែលតម្រូវការកើនឡើង ខណៈដែលសេវាទុកមាសនេះ មានគោលបំណងផ្តល់ជូនធនាគារកណ្តាលបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ នូវជម្រើសដ៏មានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកទុនបម្រុងមាសរបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។ យោងតាមក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) តម្រូវការមាសសកល បានកើនលើសពី ៥០០០ តោនក្នុងឆ្នាំ ២០២៥ ដោយឈានដល់កំណត់ត្រាគិតជាទឹកប្រាក់ចំនួន ៥៥៥ ពាន់លានដុល្លារ ក្នុងនោះតំបន់អាស៊ីមានចំនួនច្រើនជាងពាក់កណ្តាលនៃការវិនិយោគលើដុំមាស និងកាក់មាស ក៏ដូចជាតម្រូវការគ្រឿងអលង្ការផងដែរ៕ អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "19532",
  "languageVersionId": "21037",
  "visibilityVersion": "4",
  "versionToken": "a1.ymZ6_K0mw1hlB9GpJhdsZgGaMUXn5FOkle0hSxpjhRA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។