រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាបង្កើត «ក្រុមការងារចំពោះកិច្ច» រៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ!

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) បានបើកកិច្ចប្រជុំតុមូល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឯកភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំអាទិភាពការងារត្រៀមលក្ខណៈឆ្លើយតបនឹងហានិភ័យ បង្កឡើងដោយបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅពិនិត្យលទ្ធភាពកៀរគរជំនួយស្របតាមផែនការ NDC 3.0។ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមក្រសួងបរិស្ថានបានគូសបញ្ជាក់ថា បាតុភូតខាងលើ អាចបង្កការកើនឡើងកម្ដៅនិងការខ្វះខាតទឹក ភ្លើងឆេះព្រៃ ដែលអាចកើតមានចាប់ពីខែកុម្ភៈដល់ខែឧសភា ឆ្នាំ២០២៧ ខាងមុខ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) បានបើកកិច្ចប្រជុំតុមូល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឯកភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំអាទិភាពការងារត្រៀមលក្ខណៈឆ្លើយតបនឹងហានិភ័យ បង្កឡើងដោយបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅពិនិត្យលទ្ធភាពកៀរគរជំនួយស្របតាមផែនការ NDC 3.0។ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមក្រសួងបរិស្ថានបានគូសបញ្ជាក់ថា បាតុភូតខាងលើ អាចបង្កការកើនឡើងកម្ដៅនិងការខ្វះខាតទឹក ភ្លើងឆេះព្រៃ ដែលអាចកើតមានចាប់ពីខែកុម្ភៈដល់ខែឧសភា ឆ្នាំ២០២៧ ខាងមុខ។ កិច្ចប្រជុំក៏បានលើកឡើងនូវចំណុចជាធាតុចូលរួមមាន បញ្ហាផលិតកម្មកសិកម្ម បញ្ហាសុខភាពមនុស្ស និងសត្វ (ជាពិសេសសុខភាពសិស្សានុសិស្ស និងប្រជាសហគមនាគមន៍ក្នុតំបន់ការពារ) និងបញ្ហាបរិស្ថាន និងជីវចម្រុះ (ជាពិសេសការបង្ការភ្លើងឆេះព្រៃ) ទៅក្នុងសកម្មភាពនៃផែនការត្រៀមលក្ខណៈ ដោះស្រាយផលប៉ះពាល់ ការងារត្រូវធ្វើជាបន្ទាប់សម្រាប់ការប្រឈមនឹងបាតុភូតអ៊ែលនីញ៉ូ។ ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាNCSD បាននិងកំពុងរៀបចំនិងសម្របសម្រួល ព្រាងការងារអាទិភាពចំនួនដើម្បីជួយសម្រួលដល់ក្រុមការងារចំពោះកិច្ច។ សូមបញ្ជាក់ថា ទោះបីកម្ពុជាជាប្រទេសងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុក៏ដោយ ប៉ុន្តែកម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ និងចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងការអភិរក្សតំបន់ការពារធម្មជាតិ ៧៣ កន្លែង (ជាង ៣៩% នៃផ្ទៃដីប្រទេស) ឆ្ពោះទៅរកអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕ ដោយ៖ ស្រីពី
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "19528",
  "languageVersionId": "21014",
  "visibilityVersion": "3",
  "versionToken": "a1.tg7DQXKAMvOd9gRjreEasYlCfZXjpT-eiD4IGlLRbh4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។