រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងសុខាភិបាល ប្រកាសផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ដល់កុមារីអាយុ ៩ ដល់ ១៤ឆ្នាំ នៅទូទាំងប្រទេស

ក្រសួងសុខាភិបាល បានប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន (HPV) ដោយឥតគិតថ្លៃ ជូនដល់កុមារីដែលមានអាយុចាប់ពី ៩ឆ្នាំ រហូតដល់ ១៤ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមិនទាន់ធ្លាប់បានទទួលថ្នាំបង្ការនេះពីមុនមក។ ក្នុងពិធីបើកយុទ្ធនាការកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូចដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ប្រញាប់នាំកូនស្រីមកទទួលវ៉ាក់សាំងការពារជីវិតនេះនៅតាមសាលារៀន សហគមន៍ និងមណ្ឌលសុខភាព។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងសុខាភិបាល បានប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន (HPV) ដោយឥតគិតថ្លៃ ជូនដល់កុមារីដែលមានអាយុចាប់ពី ៩ឆ្នាំ រហូតដល់ ១៤ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមិនទាន់ធ្លាប់បានទទួលថ្នាំបង្ការនេះពីមុនមក។ ក្នុងពិធីបើកយុទ្ធនាការកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូចដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ប្រញាប់នាំកូនស្រីមកទទួលវ៉ាក់សាំងការពារជីវិតនេះនៅតាមសាលារៀន សហគមន៍ និងមណ្ឌលសុខភាព។ យុទ្ធនាការថ្នាក់ជាតិនេះ រៀបចំឡើងក្រោមកិច្ចសហការជាមួយអង្គការ Gavi, WHO, UNICEF និង CHAI ដោយចែកចេញជា ២ដំណាក់កាល៖ដំណាក់កាលទី១ (១០-២០ វិច្ឆិកា ២០២៦)៖ អនុវត្តក្នុងរាជធានី-ខេត្តចំនួន ១២ (ភ្នំពេញ, ពោធិ៍សាត់, កំពង់ឆ្នាំង, សៀមរាប, កំពង់ធំ, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង និងប៉ៃលិន) ដំណាក់កាលទី២ (១-១៨ ធ្នូ ២០២៦) អនុវត្តក្នុងខេត្តចំនួន ១៣ ទៀត (បន្ទាយមានជ័យ, បាត់ដំបង, កំពង់ចាម, កណ្តាល, តាកែវ, កំពង់ស្ពឺ, កំពត, កែប, ព្រៃវែង, ស្វាយរៀង, រតនគិរី, ក្រចេះ និងត្បូងឃ្មុំ)។ ការផ្តល់ថ្នាំបង្ការនេះ ជាផ្នែកមួយនៃការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹងការថែទាំសុខភាពបឋម និងការពារសុខុមាលភាពកុមារីកម្ពុជាពីជំងឺមហារីកមាត់ស្បូនចាប់ពីដើមទី ប្រកបដោយសមធម៌ និងមិនទុកនរណាម្នាក់ចោលឡើយ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "3",
  "publishedWorkingVersionId": "19548",
  "languageVersionId": "21048",
  "visibilityVersion": "5",
  "versionToken": "a1.5nNcz2RuYPYjQfQ68QprHSejO7PPPabRcpetDReUqf8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។