រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ជំនួបពិភាក្សាការងាររវាងអគ្គកុងស៊ុលវៀតណាម និងមេបញ្ជាការទីបញ្ជាការជួរមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម NGUYEN TRUNG HIEU (ង្វៀន ជុងហៀវ) អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសលើការងារថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅតំបន់សមុទ្រ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម NGUYEN TRUNG HIEU (ង្វៀន ជុងហៀវ) អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ ។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសលើការងារថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅតំបន់សមុទ្រ។ ក្នុងឱកាសនោះ ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែករក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "19627",
  "languageVersionId": "21092",
  "visibilityVersion": "3",
  "versionToken": "a1.qosvw6OFLuCK0Oc4F_J-rb9kEc_EwiyRav1yVGpXpAk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។