ក្រសួងកសិកម្ម ណែនាំក្រុមហ៊ុនចិនធំៗចំនួន២ ពិនិត្យលទ្ធភាពមកវិនិយោគលើវិស័យវារីវប្បកម្ម នៅកម្ពុជា!
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានណែនាំឱ្យក្រុមហ៊ុន Grand Bridge Investment Co., Ltd និងក្រុមហ៊ុន Shandong Mingsheng Group របស់ចិន ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យវារីវប្បកម្ម ភស្តុភារកម្ម ជំរុញការកែច្នៃ និងពង្រីកទីផ្សារកសិផលផ្សេងៗទៀតរបស់កម្ពុជា នៅលើទីផ្សារប្រទេសចិន។ ការណែនាំរបស់ ឯកឧត្តម គី ច័ន្ទរំដួល បែបនេះធ្វើឡើងក្នុង ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Grand Bridge Investment Co., Ltd និងក្រុមហ៊ុន Shandong Mingsheng Group ដែលជាក្រុមហ៊ុនរដ្ឋចិន មានឯកទេសខាងចិញ្ចឹមត្រីក្នុងអាងស្វ័យប្រវត្តិ ផលិតចំណីត្រី និងមាន់យកស៊ុត ការកែច្នៃ ឡូជីស្ទីកត្រជាក់ និងទីផ្សារលក់កសិផលនៅប្រទេសចិន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងជីណាន ខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន។
ខ្លឹមសារប្រភព
កំណែប្រភព
{
"publishedSourceRevision": "2",
"publishedWorkingVersionId": "19649",
"languageVersionId": "21159",
"visibilityVersion": "5",
"versionToken": "a1.l-0FvT1jcyx1LzSl2gjcznlFhlAsUae8ZMRZpfMQA1Q"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
