
អភិបាលខេត្តបន្ទាយមានជ័យ ចុះបញ្ជាកម្លាំងផ្ទាល់ រៀបចំទីទួលសុវត្ថិភាពទទួលពលរដ្ឋជម្លៀសពីគ្រោះទឹកជំនន់
នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា អភិបាលខេត្តបន្ទាយមានជ័យដឹកនាំរៀបចំទីទួលសុវត្ថិភាព សម្រាប់ពលរដ្ឋប្រមាណ២០គ្រួសារប្រឈមទឹកជំនន់ និងណែនាំឱ្យតាមដានកម្ពស់ទឹក ព្រមទាំងរៀបចំកម្លាំងសន្តិសុខ និងគ្រូពេទ្យប្រចាំការ។









