រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ

ព័ត៌មានរដ្ឋបាល ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុជំរុញអង្គការសង្គមស៊ីវិល ពង្រឹងសមត្ថភាពឌីជីថល ដើម្បីរួមចំណែកអភិវឌ្ឍខេត្តប្រកបដោយចីរភាព

ក្នុងវេទិកាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តព្រះសីហនុជំរុញអង្គការសង្គមស៊ីវិលពង្រឹងជំនាញឌីជីថល សន្តិសុខព័ត៌មាន និងការប្រើបច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។ វេទិកាក៏លើកឡើងពីកិច្ចសន្ទនាជាមួយអាជ្ញាធរ និងការចែករំលែកបទពិសោធន៍ ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។

ខេត្តព្រះសីហនុ បន្តរឹតបន្តឹងសុវត្ថិភាពផ្លូវថ្នល់! នគរបាលចុះរៀបចំរថយន្តធុនធ្ងន់ និងពិនិត្យអ្នកបើកបរលើសារធាតុញៀន-ជាតិស្រវឹង

នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បន្តរៀបចំរថយន្តធុនធ្ងន់ឈប់ចតគ្មានសណ្តាប់ធ្នាប់ និងត្រួតពិនិត្យអ្នកបើកបរលើសារធាតុញៀននិងជាតិស្រវឹង នៅតំបន់ឆ្នេរព្រែកត្រែង តាមផ្លូវតិរៈវិថីសម្តេចតេជោ ហ៊ុន សែន។ ប្រតិបត្តិការនេះមានគោលដៅបង្កើនសុវត្ថិភាពនិងកាត់បន្ថយហានិភ័យគ្រោះថ្នាក់។

ការងារក្នុងស្រុក ប្រាក់ខែសមរម្យ និងជួបជុំគ្រួសារ៖ ស្រុកព្រៃនប់ជំរុញឱកាសការងារជូនអតីតពលករ និងជនភៀសសឹក

អាជ្ញាធរស្រុកព្រៃនប់លើកឡើងថា ការងារនៅក្រុមហ៊ុនរុនហ្ស៊ីម៉ៅ ឃុំសាមគ្គី ជួយអតីតពលករមកពីថៃនិងជនភៀសសឹក។ អភិបាលស្រុកបញ្ជាក់ប្រាក់ចំណូលប្រមាណ៣៥០ដល់៤៥០ដុល្លារក្នុងមួយខែ និងអត្ថប្រយោជន៍នៃការរស់នៅជាមួយគ្រួសារ ខណៈរដ្ឋបាលគ្រោងបន្តសហការពង្រីកការងារ។

«ទុក្ខលំបាករបស់ពលរដ្ឋ គឺជាក្តីកង្វល់របស់អាជ្ញាធរ» អភិបាលស្រុកកំពង់សីលា ចុះសួរសុខទុក្ខ និងនាំអំណោយជួយ ២គ្រួសារកំពុងខ្វះខាត

អភិបាលស្រុកកំពង់សីលាចុះជួយគ្រួសារខ្វះខាត២នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ គ្រួសាររងខូចដំបូលទទួលអង្ករ២០គីឡូក្រាម មី១កេស ស្បៀងនិង១០ម៉ឺនរៀល ព្រមទាំងស័ង្កសីពីក្រុមការងារ។ គ្រួសារលោកយាយចិញ្ចឹមចៅ២ទទួលអង្ករ១០គីឡូក្រាម ស្បៀងនិង១០ម៉ឺនរៀល។

ប្រតិភូបច្ចេកទេសជប៉ុន ចុះសិក្សាការចិញ្ចឹមបង្គា និងក្តាមថ្មនៅព្រៃនប់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវារីវប្បកម្ម

ប្រតិភូបច្ចេកទេសវារីវប្បកម្មជប៉ុន ចុះកសិដ្ឋានបង្គានិងក្តាមថ្ម នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ការចុះពិនិត្យដឹកនាំដោយអនុរដ្ឋលេខាធិការកសិកម្ម ជា ឆេង ដើម្បីផ្លាស់ប្ដូរបច្ចេកទេសនិងគាំទ្រសមត្ថភាពអ្នកចិញ្ចឹម។

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ពង្រឹងការត្រៀមកម្លាំងជាប្រចាំ ដើម្បីធានាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព

កងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តត្រៀមកម្លាំងនិងសម្ភារ។ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ មេបញ្ជាការ ហេង ប៊ុនទី បានជួបកម្លាំងចល័តប្រចាំបញ្ជាការដ្ឋាន ចែកអាវប្រតិបត្តិការ៨០កំប្លេ និងណែនាំឱ្យគោរពវិន័យ បទបញ្ជា និងត្រៀមបម្រើប្រជាពលរដ្ឋ។

ខេត្តព្រះសីហនុបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតរំពឹងទាក់ទាញក្រុមហ៊ុនច្រើនបន្ថែមនិងអាចបង្កើតការងារខ្ទង់៣ពាន់កន្លែង

គម្រោង ISI SEZ មានផ្ទៃដីសរុប៨០០ហិចតា និងចែកការអភិវឌ្ឍជា៣ដំណាក់កាល។ បច្ចុប្បន្ន កំពុងជំរុញការសាងសង់ដំណាក់កាលទី១ លើផ្ទៃដី២០០ហិចតា ដោយគ្រោងបើកដំណើរការជាផ្លូវការនៅខែកញ្ញា ឬខែតុលា ឆ្នាំ២០២៦។

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងផ្លូវបេតុង ៥ខ្សែ ជំរុញគុណភាពសំណង់ និងណែនាំប្រជាពលរដ្ឋរួមគ្នាថែរក្សាហេដ្ឋារចនាសម្ព័ន្ធ

នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានពិនិត្យគម្រោងផ្លូវបេតុង៥ខ្សែ នៅសង្កាត់លេខ៤និងលេខ១ ដោយណែនាំឱ្យផ្តោតលើគុណភាព ប្រព័ន្ធលូ និងការចូលរួមថែរក្សាផ្លូវរបស់ប្រជាពលរដ្ឋ។

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

កងរាជអាវុធហត្ថខេត្តព្រះសីហនុរាយការណ៍ថា បានបញ្ជូនជនសង្ស័យឈ្មោះ SHUN ZHENG ជនជាតិចិន អាយុ៣០ឆ្នាំ និងវត្ថុតាងទៅតុលាការ នៅម៉ោង៩:៣០ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីអាវុធដោយគ្មានការអនុញ្ញាត។

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ពង្រឹងការងារអប់រំនយោបាយចិត្តសាស្ត្រ លើកកម្ពស់ស្មារតី និងវិន័យកងកម្លាំង

វរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងឱ្យមេបញ្ជាការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអប់រំនយោបាយ និងចិត្តសាស្ត្រ ឆមាសទី១ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ដោយមានអ្នកចូលរួម១០៣នាក់ ក្នុងនោះនារី៤នាក់។