
ADBអនុម័តទឹកប្រាក់៨២,៥លានដុល្លារលើកម្មវិធីអភិវឌ្ឍន៍វិស័យបរិវត្តកម្មថាមពលនៅកម្ពុជា
ADB បានអនុម័ត៨២,៥លានដុល្លារសម្រាប់ដំណាក់កាលទី២នៃកម្មវិធីអភិវឌ្ឍន៍វិស័យបរិវត្តកម្មថាមពលកម្ពុជា ដោយភ្ជាប់កំណែទម្រង់គោលនយោបាយនឹងការវិនិយោគ។ កម្មវិធីនឹងបង្កើតស្តង់ដារប្រសិទ្ធភាពឧបករណ៍អគ្គិសនី និងមូលនិធិបង្វិលជួយសហគ្រាសធុនតូចនិងមធ្យមវិនិយោគបច្ចេកវិទ្យាសន្សំថាមពល។









