រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

អ្នកនាំពាក្យការពារជាតិកម្ពុជាថាផែនការមេទ័ពភូមិភាគ២ថៃជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាគិតទុកជាមុន

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ម៉ាលី សុជាតា បានច្រានចោលសេចក្ដីប្រកាសរបស់មេបញ្ជាការភូមិភាគទី២ ថៃ អំពីប្រាសាទព្រំដែនពីរ និងអំពាវនាវឱ្យគោរពបទឈប់បាញ់។

សម្តេចហ៊ុន សែនតបថា«មិនបាច់ដកសញ្ញាបត្រពីខ្ញុំទេខ្ញុំបោះចូលបង្គន់តាំងឆ្នាំ២០០៨ ពេលថៃឈ្លានពានប្រាសាទព្រះវិហារមកម៉្លេះ»

ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបតាមតេឡេក្រាមនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ចំពោះដំណឹងថាសាកលវិទ្យាល័យថៃមួយបានបោះឆ្នោតដកហូតសញ្ញាបត្ររបស់សម្តេច ដោយថាសម្តេចបានបោះសញ្ញាបត្រនោះចោលតាំងពីឆ្នាំ២០០៨។

ទូតចិនអះអាងថាក្នុង១ឆ្នាំក្រុមគ្រូពេទ្យចិនក្រុមទី៣ជួយព្យាបាលអ្នកជំងឺនៅកម្ពុជាខ្ទង់១.៩២ម៉ឺននាក់

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានឱ្យដឹងថា ក្រុមគ្រូពេទ្យចិនទី៣ បានព្យាបាលអ្នកជំងឺប្រមាណ ១៩.២០០ នាក់ក្នុងរយៈពេលមួយឆ្នាំ និងបណ្តុះបណ្តាលផ្នែកឱសថបុរាណចិនដល់បុគ្គលិកពេទ្យកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ថាបានបោះសញ្ញាបត្រកិត្តិយសចូលក្នុងបង្គន់តាំងពីយូរមុនសាកលវិទ្យាល័យថៃដកហូត

នៅថ្ងៃទី៨ ខែសីហា ក្រុមប្រឹក្សាសាកលវិទ្យាល័យរ៉ាមខាំហែងរបស់ថៃបានដកហូតសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយដែលបានប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០០១។ សម្ដេចមានប្រសាសន៍ថា សម្ដេចបានបោះសញ្ញាបត្រនោះចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨។

សម្តេចហ៊ុន សែន៖បទឈប់បាញ់អាចនឹងត្រូវបំផ្លាញបើមិនទប់ស្កាត់ការប្រើជំពាមកៅស៊ូដោយកងទ័ពថៃ

ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានតាមតេឡេក្រាមនៅល្ងាចថ្ងៃទី៨ ខែសីហា ថា ការប្រើជំពាមកៅស៊ូនៅតាមព្រំដែនអាចបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់។ សម្តេចបានស្នើឱ្យថ្នាក់ដឹកនាំថៃបញ្ជាឱ្យកងទ័ពបញ្ឈប់ការប្រើប្រាស់ និងស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាចេញបញ្ជាដូចគ្នា ប្រសិនបើកងទ័ពកម្ពុជាមានប្រើ។

ចិននឹងបន្តជួយឱ្យទំនាក់ទំនងកម្ពុជា-ថៃមានជំនឿចិត្តលើគ្នានិងវិលមកសភាពដើមវិញ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បាននិយាយថា ចិននឹងបន្តជួយស្តារទំនាក់ទំនងកម្ពុជា-ថៃ និងជំរុញការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកក៏គាំទ្រការអនុវត្តបទឈប់បាញ់ និងតួនាទីរបស់ម៉ាឡេស៊ី និងប្រទេសសមាជិកអាស៊ាន។

អាមេរិកបញ្ជាក់ជំហរគាំទ្រនិងតាមដានការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃយ៉ាងយកចិត្តទុកដាក់បំផុត

សហរដ្ឋអាមេរិកបញ្ជាក់ថានឹងគាំទ្រ និងតាមដានយ៉ាងជិតស្និទ្ធការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ព្រមទាំងផ្តល់ការគាំទ្រផ្នែកភស្តុភារ និងបច្ចេកទេស ដើម្បីពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន។

សម្ដេចតេជោ÷ បើថៃហ៊ានធ្វើឃាតហ៊ុនសែន-ហ៊ុនម៉ាណែតនៅកម្ពុជានឹងកើតមានហ៊ុនសែន-ហ៊ុនម៉ាណែត ថ្មីរាប់លាននាក់ បង្កសត្រូវសួរពូជជាមួយថៃពិបាករំលត់

នៅល្ងាចថ្ងៃទី៦ ខែសីហា សម្ដេចតេជោ ហ៊ុន សែន បានបកស្រាយតាមហ្វេសប៊ុកថា លោកពិបាកជឿលើព័ត៌មានដែលថាមេដឹកនាំថៃមានផែនការធ្វើឃាតលោក និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោកក៏អំពាវនាវកុំឱ្យពង្រីកជម្លោះកម្ពុជា–ថៃទៅដល់ប្រទេសផ្សេង។