រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ

ព័ត៌មានរដ្ឋបាល ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ។

ព្រះសង្ឃ៧វត្ត សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់កម្ពុជា នៅវត្តក្រោម

ព្រះសង្ឃពី៧វត្តនិងរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីបួងសួងសន្តិភាពនៅវត្តក្រោម ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ម៉ាង ស៊ីណេត។ ពិធីបង្ហាញសាមគ្គីភាព និងលើកកម្ពស់វប្បធម៌សន្តិភាព ក្នុងខួបសន្តិភាព២៧ឆ្នាំ។

ខេត្តព្រះសីហនុទទួលគម្រោងវិនិយោគ ៤១២គម្រោង ទុនជិត៨ពាន់លានដុល្លារ អាចបង្កើតការងារប្រមាណ៥២,០០០កន្លែង

ក្រុមការងារបង្ហាញថា ឆ្នាំ២០២៤–២០២៥មានគម្រោង៤១២ទទួលការគាំទ្រ ទុនប្រមាណ៧៩៧១លានដុល្លារ និងអាចបង្កើតការងារប្រមាណ៥២០០០កន្លែង។ ឆ្នាំ២០២៥ គម្រោង១៩៩ទទួលគោលការណ៍លើកទឹកចិត្តពិសេស ហើយកម្មវិធីបន្តដល់ចុងឆ្នាំ២០២៧។

អ្នកវិនិយោគជាតិនិងអន្តរជាតិនៅតែជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោក ថុង សេដ្ឋា ម្ចាស់គម្រោង Run Mansion ថ្លែងក្នុងពិធីបើកគម្រោងថ្ងៃទី២៥ ខែធ្នូថា ដៃគូចិនបន្តវិនិយោគលំនៅដ្ឋានប្រណិត។ អភិបាលរងខេត្ត ហែម ដារិទ្ធ គាំទ្រគម្រោង និងលើកឡើងពីការអភិវឌ្ឍនិងការសម្រួលវិនិយោគ។

ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំប្រតិភូចុះពិនិត្យគម្រោងវិនិយោគក្នុងខេត្ត

លោក ហ៊ាន សាហ៊ីប និងអភិបាលខេត្ត ម៉ាង ស៊ីណេត ចុះពិនិត្យគម្រោងទទួលការលើកទឹកចិត្តពីកម្មវិធីពិសេស ថ្ងៃទី២៦ ខែធ្នូ។ សេចក្តីរាយការណ៍រាយគម្រោងខ្សែភ្លើងនិងរឡូខ្សែកាប អាលុយមីញ៉ូម គ្រឿងសង្ហារិម និងភស្តុភារឃ្លាំងគយ។

ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន

ថ្ងៃទី១៨ ធ្នូ អភិបាលរង នៃ គង់ តំណាងអភិបាល ម៉ាង ស៊ីណេត ដឹកនាំប្រគល់អំណោយប្រជាពលរដ្ឋខេត្តព្រះសីហនុជូនរដ្ឋបាលពោធិ៍សាត់ ដើម្បីចាត់ចែងបន្តដល់កងទ័ពនិងជនភៀសសឹក។