រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

ព្រះមហាក្សត្រកម្ពុជា យាងប្រទានភ្លើងទៀនជ័យ ព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

ព្រះមហាក្សត្រកម្ពុជា យាងប្រទានភ្លើងទៀនជ័យ ក្នុងព្រះរាជពិធីខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដោយមានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋចូលរួម។

ខេត្តណាមានជាងគេនៅកម្ពុជា? ខេត្តព្រះសីហនុមាន GDP ក្នុងមនុស្សម្នាក់លើស ៥.០០០ ដុល្លារ ឈរលំដាប់ទី១ ទូទាំងប្រទេស

លោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងអំពី GDP ក្នុងមនុស្សម្នាក់លើស ៥.០០០ ដុល្លារ ឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយនីងបូ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានហិរញ្ញវត្ថុស៊ីនហួរ។

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវទីមួយ នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយនឹងចូលគាល់ព្រះមហាក្សត្រ ជួបថ្នាក់ដឹកនាំកម្ពុជា និងចូលរួមជាអធិបតីជាមួយព្រះមហាក្សត្រក្នុងពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច។

កម្ពុជា-សិង្ហបុរី ជំរុញការនាំចេញផលិតផលកសិ-ចំណីអាហារ ពីកម្ពុជាទៅកាន់សិង្ហបុរី!

តាមឯកឧត្តម ឃឹម ហ្វីណង់ ជំនួបជាមួយតំណាងទីភ្នាក់ងារចំណីអាហារសិង្ហបុរី នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានពិភាក្សាអំពីសក្តានុពលរបស់សហគមន៍កសិកម្មទំនើប និងកសិកម្មតាមកិច្ចសន្យា ដើម្បីជំរុញការនាំចេញផលិតផលកសិ-ចំណីអាហារទៅសិង្ហបុរី ព្រមទាំងឱកាសសហប្រតិបត្តិការលើសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនាពេលអនាគត។