
ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជាចេញដំណើរទៅបំពេញទស្សនកិច្ចនៅចិន
ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន បានចេញដំណើរទៅចិននៅថ្ងៃទី២៥ ខែមិថុនា សម្រាប់ទស្សនកិច្ចមិត្តភាពផ្លូវការ៣ថ្ងៃ ដោយមានគម្រោងជួបថ្នាក់ដឹកនាំចិន និងចូលគាល់ព្រះមហាក្សត្រនិងព្រះវររាជមាតា។









