រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

កម្មវិធី«ស្លាបសន្តិភាព»ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងជោគជ័យ

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៨ ខែសីហា កម្មវិធី «ស្លាបសន្តិភាព» ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន  ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ឆ្នាំនេះគឺជាខួបលើកទី៨០ នៃជ័យជម្នះសង្គ្រាមប

គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម អាចផ្តល់ការងារសរុបប្រមាណ៥៤០កន្លែង នឹងមានវត្តមាននៅខេត្តព្រះសីហនុ

អង្គប្រជុំអន្តរក្រសួងថ្ងៃទី១៩ ខែសីហា បានពិនិត្យរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូមនៅខេត្តព្រះសីហនុ ដែលមានទុនប្រមាណ ៦០លានដុល្លារ និងរំពឹងផ្ដល់ការងារប្រមាណ ៥៤០កន្លែង។

ក្រសួងការបរទេសកម្ពុជា៖ចំណាត់ការផ្លូវច្បាប់របស់ថៃលើថ្នាក់ដឹកនាំកម្ពុជាធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃធ្ងន់ធ្ងរ

ក្រសួងការបរទេសកម្ពុជាបានបង្ហាញក្តីបារម្ភនៅថ្ងៃទី១៩ ខែសីហា ចំពោះគម្រោងចាត់វិធានការផ្លូវច្បាប់របស់ថៃលើថ្នាក់ដឹកនាំកម្ពុជា ដោយថាវានឹងប៉ះពាល់ទំនាក់ទំនងទ្វេភាគី និងការអនុវត្តបទឈប់បាញ់។