
អ្នកដំណើរតាមអាកាសកម្ពុជាថយប្រហែល៤% ខណៈទំនិញកើន៣៦% ក្នុង៤ខែដំបូង
យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កម្ពុជាមានចលនាអ្នកដំណើរតាមអាកាសប្រហែល២,៤លាននាក់ក្នុងខែមករា–មេសា ឆ្នាំ២០២៦ ថយប្រហែល៤% ធៀបនឹងឆ្នាំមុន។ ចលនាជើងហោះហើរមាន២៣.២០៤ជើង និងទំនិញតាមអាកាសមាន៣០.៤៤៨តោន។









