ភ្ញៀវទេសចរជាង២០០០នាក់មកពី២៦ប្រទេសចូលរួមរត់ទេសចរណ៍បៃតងនៅភ្នំបូកគោភ្ញៀវទេសចរជាង២០០០នាក់មកពី២៦ប្រទេសបានចូលរួមការរត់ឆ្លងកាត់ឧបសគ្គនៅភ្នំបូកគោ ខេត្តកំពត កាលពីថ្ងៃទី៤ ខែតុលា។ សកម្មភាពនេះជាផ្នែកមួយនៃព្រឹត្តិការណ៍ទេសចរណ៍រដូវបៃតងតំបន់ឆ្នេរសមុទ្រឆ្នាំ២០២៦។2026-10-05KPS99TV
ក្រសួងកិច្ចការនារី៖ ស្រ្តីមិនត្រឹមតែជាអ្នករងគ្រោះពីការប្រែប្រួលអាកាសធាតុទេ តែជាកាតាលីករដឹកនាំការផ្លាស់ប្តូរលោកជំទាវ ស៊ីវណ្ណ បុទុម បានលើកឡើងពីតួនាទីស្ត្រីក្នុងសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍបៃតង ក្នុងសិក្ខាសាលានាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។2026-10-05KPS99TV
មនុស្ស ១.៨ ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបានទេ! អង្គការសហប្រជាជាតិយកចិត្តទុកដាក់លើផលប៉ះពាល់បន្តពីជម្លោះព្រំដែនកម្ពុជា-ថៃអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas H. Andrews បានថ្លែងថា ជនស៊ីវិលកម្ពុជាជាង ១៨.០០០នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះវិញបាន ដោយសារជម្លោះព្រំដែន ហើយបានអំពាវនាវឱ្យដោះស្រាយជម្លោះដោយសន្តិភាព។2026-10-05KPS99TV
សមត្ថកិច្ចខេត្តព្រះសីហនុតាមចាប់ខ្លួនរយៈពេល១១ថ្ងៃ! ជនសង្ស័យជាជនជាតិចិនទាំង៩នាក់ត្រូវបានឃាត់ខ្លួនទាំងអស់សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៩នាក់ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ក្នុងប្រតិបត្តិការប្រឆាំងការជួញដូរគ្រឿងញៀនឆ្លងដែន និងអាវុធខុសច្បាប់។2026-10-05KPS99TV
ក្រសួងពាណិជ្ជកម្ម គាំទ្រកិច្ចសហការរវាង WSBIDA និង IARD ក្នុងការពង្រឹងការលក់រាយ និងការពារអ្នកប្រើប្រាស់លោកជំទាវ ចម និម្មល បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈរវាង WSBIDA និង IARD នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ការលក់រាយប្រកបដោយការទទួលខុសត្រូវ។2026-10-05KPS99TV
កម្ពុជា-វៀតណាមបើកច្រកព្រំដែនថ្មី! ទំហំពាណិជ្ជកម្ម៨ខែដំបូងមានចំនួន៥,៩៨ពាន់លានដុល្លារកម្ពុជា និងវៀតណាមបានសម្ពោធច្រកព្រំដែនអន្តរជាតិជ្រៃធំ–ខាញ់ប៊ិញ ក្រោយការដំឡើងកម្រិត។ តាមសេចក្តីរាយការណ៍ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៦ មានចំនួន៥,៩៨ពាន់លានដុល្លារ កើនឡើង៧%។2026-10-05KPS99TV
អ្នកវិនិយោគបរទេស សម្លឹងឃើញសក្តានុពលកសិកម្មចិញ្ចឹមសត្វខ្នាតធំ នៅខេត្តកំពង់ឆ្នាំង អ្នកជំនួញបរទេសបានចុះមើលកសិដ្ឋាននៅកំពង់ឆ្នាំង និងជាយភ្នំពេញ ក្រោមការសម្របសម្រួលរបស់លោក កៅ ថាច ដើម្បីស្វែងរកឱកាសវិនិយោគ។ ARDB បញ្ជាក់ថា កសិដ្ឋានគោមានគោយកទឹកដោះ១,៧០៣ក្បាល និងគោយកសាច់២,៣០០ក្បាល ខណៈកសិដ្ឋានមាន់យកស៊ុតកំពុងសាងសង់រហូតដល់១៦រោង។2026-10-05KPS99TV
ទោះបីភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ! អគ្គិភ័យកើតឡើង ៤៦លើក ក្នុងខែកញ្ញា បំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិអស់ជាច្រើនយោងតាមក្រសួងមហាផ្ទៃ អគ្គិភ័យចំនួន ៤៦លើក បានកើតឡើងនៅរាជធានី-ខេត្តចំនួន ១៤ ក្នុងខែកញ្ញា ឆ្នាំ២០២៦ បំផ្លាញផ្ទះ ៣៩ខ្នង ឃ្លាំង ៦ខ្នង និងទ្រព្យសម្បត្តិផ្សេងទៀត។2026-10-05KPS99TV
នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងធ្វើជាអធិបតីកិច្ចប្រជុំអតីតយុទ្ធជនអាស៊ានលើកទី២៥ នៅថ្ងៃទី៥ ខែតុលា ក្នុងរាជធានីភ្នំពេញកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអតីតយុទ្ធជនអាស៊ានលើកទី២៥ នៅភ្នំពេញ ថ្ងៃទី៥ ខែតុលា ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយពិភាក្សាអំពីសុខុមាលភាពអតីតយុទ្ធជន និងកិច្ចសហប្រតិបត្តិការ។2026-10-05KPS99TV
កម្ពុជាចាប់ផ្តើមអនុវត្តច្បាប់កាតព្វកិច្ចយោធាដំណាក់កាលទីមួយ៖ យុវជនប្រមាណ ៣០០០ នាក់ទទួលពាក្យនៅថ្ងៃដំបូងយុវជនប្រមាណ ៣០០០ នាក់ទទួលពាក្យកាតព្វកិច្ចយោធានៅថ្ងៃទី១ ខែតុលា។ ក្រសួងការពារជាតិកំណត់ការចែកពាក្យពីថ្ងៃទី១ ដល់៩ និងទទួលពាក្យពីថ្ងៃទី១០ ដល់១៥ ខែតុលា។2026-10-05KPS99TV