
នាវាការពារជាតិកាណាដាចូលចតនៅខេត្តព្រះសីហនុ រឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
អភិបាលរងខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ បានជួបគណៈប្រតិភូស្ថានទូតកាណាដា និងនាវា HMCS Regina នៅថ្ងៃទី២២ ខែកញ្ញា។ ដំណើរទស្សនកិច្ចដល់ថ្ងៃទី២៤ រួមមានការផ្លាស់ប្តូរកីឡា ទស្សនាតំបន់នានា និងជំនួបសម្តែងការគួរសម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។






