
ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងនិវត្តន៍មកដល់មាតុភូមិវិញ ប្រកបដោយភាពកក់ក្តៅជាទីបំផុត
ព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ យាងនិវត្តន៍ពីការពិនិត្យព្រះរាជសុខភាពនៅប៉េកាំង ថ្ងៃទី៣០ ខែកញ្ញា។ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បំពេញតួនាទីប្រមុខរដ្ឋស្តីទី ពេលព្រះមហាក្សត្រគង់នៅក្រៅប្រទេស។









