រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ផ្ទុះការគំរាមកំហែងបំផ្ទុះគ្រាប់បែកលើជើងហោះហើរ និងអាកាសយានដ្ឋានក្នុងប្រទេសជាច្រើននៅតំបន់អឺរ៉ុប

យន្តហោះយ៉ាងហោចណាស់២១គ្រឿង និងអាកាសយានដ្ឋានជាច្រើននៅអឺរ៉ុបរងការគំរាមបំផ្ទុះគ្រាប់បែក។ អាជ្ញាធរមិនទាន់រកឃើញសារធាតុផ្ទុះទេ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យន្តហោះយ៉ាងហោចណាស់ ២១ គ្រឿង រួមជាមួយនឹងអាកាសយានដ្ឋានជាច្រើននៅទូទាំងទ្វីបអឺរ៉ុប បានក្លាយជាគោលដៅនៃការគំរាមកំហែងបំផ្ទុះគ្រាប់បែកជាលើកទីពីរ នៅក្នុងសប្តាហ៍នេះ ខណៈអាជ្ញាធរចក្រភពអង់គ្លេសបានប្រកាសថ្កោលទោស និងចាត់ថ្នាក់ទង្វើនេះថាជា «ការគំរាមកំហែតភូតភរបំភ័យដ៏គ្រោះថ្នាក់បំផុត»។ ការគំរាមកំហែងនេះ បានបង្កផលប៉ះពាល់ដល់ជើងហោះហើរឆ្ពោះទៅកាន់ប្រទេសអូទ្រីស ប៊ែលហ្សិក ប៊ុលហ្ការី សាធារណរដ្ឋឆែក អ៊ីតាលី ប៉ូឡូញ និងរូម៉ានី ដោយជំរុញឱ្យយន្តហោះជាច្រើន ត្រូវបង្ខំចិត្តប្តូរទិសដៅចុះចត ឬត្រូវលុបចោលជើងហោះហើរ។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ អាជ្ញាធរមិនទាន់រកឃើញសារធាតុផ្ទុះណាមួយនៅលើយន្តហោះ ឬទីតាំងកើតហេតុនៅឡើយទេ ហើយក៏មិនទាន់ច្បាស់ដែរថា តើករណីគំរាមកំហែងទាំងនេះ គឺជាការពិត ឬយ៉ាងណា ខណៈដែលអាជ្ញាធរអាកាសយានដ្ឋានក្នុងទីក្រុងជាច្រើនទូទាំងទ្វីបអឺរ៉ុប ទទួលបានសារគំរាមតាមរយៈអ៊ីមែល ដែលផ្ញើរដោយបុគ្គល ឬក្រុមមួយដែលមានឈ្មោះ «Fighters of the Male State» ដែលក្នុងសារនោះបានសរសេរថា នឹងប្រែពណ៌ផ្ទៃមេឃឱ្យទៅជាពណ៌ក្រហម។ គួរបញ្ជាក់ផងដែរថា ឈ្មោះបុគ្គល ឬក្រុម «Fighters of the Male State» នេះ ត្រូវបានគេជឿជាក់ថា សំដៅទៅលើក្រុមជ្រុលនិយមរុស្ស៊ី ដែលជាក្រុមមានទស្សនៈជ្រុលនិយមខ្លាំង រហូតត្រូវបានតុលាការតំបន់ Nizhny Novgorodប្រកាសបិទ និងចាត់ទុកថាជាក្រុមខុសច្បាប់កាលពីឆ្នាំ ២០២១។ តែទោះជាយ៉ាងណា ក្រុមនេះនៅតែរក្សាបានអ្នកគាំទ្ររាប់ម៉ឺននាក់តាមបណ្តាញអីនធឺណិត ខណៈដែលពួកគេបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន៕  អត្ថបទ៖ រិទ្ធី
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "17879",
  "languageVersionId": "16972",
  "visibilityVersion": "3",
  "versionToken": "a1.562pZFpDaBK-tcBXQGeshSVUAz8orzYhaw_cMnQZSVs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។