រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ភិបាលខេត្តព្រះសីហនុ ជំរុញក្រុមហ៊ុន DERTOUR GROUP ពង្រីកទីផ្សារទេសចរណ៍កម្ពុជានៅតំបន់អឺរ៉ុប

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរដ្ឋធានីប្រាហ្គ សាធារណរដ្ឋឆែក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយលោកស្រី Jolanta Zavadilová សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DERTOUR GROUP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសតំបន់អឺរ៉ុប។ ក្នុងជំនួបនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកសំណើឱ្យក្រុមហ៊ុនពង្រីកការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរពីប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងបណ្តាប្រទេសអឺរ៉ុបខាងកើត ព្រមទាំងផ្តោតលើទីផ្សារទេសចរណ៍កីឡា និងទេសចរណ៍សុខភាព។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរដ្ឋធានីប្រាហ្គ សាធារណរដ្ឋឆែក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូជួបពិភាក្សាការងារជាមួយលោកស្រី Jolanta Zavadilová សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DERTOUR GROUP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសតំបន់អឺរ៉ុប។ ក្នុងជំនួបនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកសំណើឱ្យក្រុមហ៊ុនពង្រីកការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរពីប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងបណ្តាប្រទេសអឺរ៉ុបខាងកើត ព្រមទាំងផ្តោតលើទីផ្សារទេសចរណ៍កីឡា និងទេសចរណ៍សុខភាព។ ជាការឆ្លើយតប លោកស្រី Jolanta Zavadilová បានបង្ហាញការគាំទ្រ និងជំនឿលើសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ ដោយប្តេជ្ញានាំយកសំណើនេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីស្វែងរកលទ្ធភាពពង្រឹងភាពជាដៃគូ និងពង្រីកទីផ្សារទេសចរណ៍ ជាពិសេសនៅខេត្តព្រះសីហនុ និងកោះរ៉ុង។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តសហការជាមួយម្ចាស់សណ្ឋាគារ និងរីសតនានា ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម សម្រួលដល់ការស្នាក់នៅ និងការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលដៅបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ខេត្តព្រះសីហនុ និងកោះរ៉ុង ព្រមទាំងបង្កើតឱកាសថ្មីៗក្នុងការទាក់ទាញភ្ញៀវទេសចរពីទីផ្សារអឺរ៉ុបមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើង។ DERTOUR GROUP គឺជាក្រុមហ៊ុនទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍អន្តរជាតិដ៏ធំមួយរបស់អឺរ៉ុប ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងខឹឡូន (Cologne) ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះជាផ្នែកអាជីវកម្មទេសចរណ៍ និងការធ្វើដំណើររបស់ REWE Group ដែលជាសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មធំមួយនៅអឺរ៉ុប៕ ដោយ៖ សុភ័ក្រ្ត
កំណែប្រភព
{
  "publishedSourceRevision": "2",
  "publishedWorkingVersionId": "18303",
  "languageVersionId": "18088",
  "visibilityVersion": "2",
  "versionToken": "a1.4NK2p8ZDfYbwUfkgyr92Z0MoxQDGVk48vtop0Efx5L0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។